អង្គភាព ស៊ីអេចអ ធីវីអនឡាញ បន្ទាប់ពីបានឃើញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតប ពិតជារំភើប

 ផ្សាយចេញ ដោយ ចាងហ្វាង  សួន ចំរើន

បន្ទាប់ពី បានឃើញ ក្រុមការងារ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដែលខ្លឹមសារទាំងស្រុងដូចតទៅ : ក្រុមការងារព្រឹត្តិកម្មរហ័ស មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Flash News បានចុះផ្សាយជាវីដេអូ និងខ្លឹមសារថា៖ កា.ស៊ីណូ កាឡាក់ស៊ីជ្រៃធំ គ្មានអាជ្ញាបណ្ណ ឬហួសសុពលភាព កំពុងបើកលេងយ៉ាងគគ្រឹ.កគគ្រេ.ងនៅជ្រៃធំ ព្រំ.ដែនកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្ត សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា៖ ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមកឃើញថា ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ដែលមានទីតាំងនៅផ្លូវលេខ២១ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល គឺ:១-មានអាជ្ញាបណ្ណកាស៊ីណូ លេខ ០៨៥ គលក ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។២-មានប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៣ អ្នកជាប់ពន្ធធំ និងបានបង់ទឹកប្រាក់ពន្ធប៉ាតង់ ឆ្នាំ២០២៣ ចំនួន ៣,០០០,០០០ (បីលានរៀល) ។អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

យោងតាម ក្រុមការងារ ប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលខេត្ត កណ្តាល ដែលបានឆ្លងតបយ៉ាងក្បោះក្បាយ  ខ្ញុំបាទ ចាងហ្វាង ការផ្សាយ  នៃអង្គភាព ស៊ីអេចអ ធីវីអនឡាញ  www.chrtvonline .com ដោយការគោរព លោក ឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងសូមរិះគន់ក្នុងនៃស្ថាបនា ដូចខាងក្រោម:

ទី១- ច្បាប់ដែលចេញដោយ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម កម្ពុជាលេខ ០៨៥ និងមានសុពលភាព រហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣  គឺសំរាប់តែជន បរទេស តើពិតដែលឬទេ?

ទី២- ល្បែងពាណិជ្ជ អាជ្ញាប័ណ្ណកាស៊ីណូ លេខ ០៨៥  មានល្បែង ប្រជល់មាន់ដែរឬទេ?

ទី៣ - មានប័ណ្ណ ប៉ាតង់ ឆ្នាំ២០២៣ ហើយជាប់ពន្ធធំ និងបានបង់ប្រាក់ ពន្ធប៉ាតង់ ឆ្នាំ២០២៣ ចំនួន ៣,០០០,០០០រៀល នៅចំនុចនេះ សូមអោយ ក្រុមការងារ ប្រតិកម្មរហ័សនៃ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ធ្វើបទសម្ភាសន៍ ជាមួយមន្រ្តី ពន្ធដារ ដើម្បីសិក្សា តម្លៃអោយបានច្បាស់លាស់  ជាប់ពន្ធ ខា្នតធំ ជាទូទៅ ត្រូវបង់ប្រាក់ ប៉ាតុង ឆ្នាំ២០២៣ គឺ ៥,០០០,០០០រៀល


ទី៤- អង្គភាពអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយទាក់ទិនទៅនឹងរឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងប្រជល់មាន់ក៏ដូចលេងល្បែងផ្សេងៗនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។

យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

កាស៊ីណូ galaxy ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ ជាពិសេសទៅទៀតនោះច្បាប់ក្នុងការបើកកាស៊ីណូគឺសម្រាប់តែជនបរទេសតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ។

អង្គភាព chrtvonline  com សូមសំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃនីតិកាទី ៧  ចាត់មន្ត្រីជំនាញ ដើម្បីចុះស៊ើបអង្កេតនិងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។

Powered by Blogger.