កាស៊ីណូ ថបដាយអីម៉ិន ធ្វើសេចក្តី ជូន ដំណឹងបានល្អ សូមអរគុណ តើ ថបដាយអីម៉ីន មានបិទបាំងបានជាត្រូវ អោយលុយអ្នកសារព័ត៌មានវគ្គ១
ផ្សាយចេញ ក្នុងការវិភាគ បងប្អូនណាខ្លះ បានទៅ សូមជួយប្រាប់ផង ចំនួន៧០០អង្គភាពទៅ៩០០អង្គភាព មិនមែនជារឿងលេង
យោងតាមសេចក្តីជូនដំណឹង របស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូ ថបដាយអីម៉ីន ដែលមានទីតាំង នៅផ្លូវជាតិលេខ២ ភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ខេត្ត តាកែវ បានបញ្ជាក់យ៉ាងច្បាស់ថា : កាស៊ីណូរបស់ខ្លួន ពិតជាធ្វើអ្វីបិទបាំង បានជាអ្នកគ្រប់គ្រងរបស់ខ្លួនបញ្ជាក់នៅលើលិខិតជូនដំណឹងបែបនេះ
បើបានជាដូច្នេះហើយ អង្គភាព គេហទំព័រ ផ្សាយចេញទាំងអស់ សូមសម្តែងនូវ ការគោរពនិងស្នើសុំ ដល់ម្ចាស់ក្រុមហ៊ុន កាស៊ីណូ ថបដាយអីម៉ីន សូមមេត្តា បញ្ជាក់ ពីប័ណ្ណ អាជីវកម្ម និងប៉ាតង់ដើម្បីអោយយើងខ្ញុំ នៃអង្គភាព អ្នកសារព័ត៌មាន ដែលមានចំនួន ៧០០អង្គភាព ឬរហូតដល់៩០០អង្គភាព ដែលអ្នកគ្រប់គ្រង កាស៊ិណូ បានបង្ហាញ ជាសាធារណៈ ឲ្យយើងខ្ញុំបានភ្លឺភ្នែកផង ជៀសវាង មហាជន ក៏ដូចជាអង្គភាព អ្នកសារព័ត៌មានយើងខ្ញុំមានការភាន់ច្រឡំ ។
សូមបញ្ជាក់ថា រឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។
យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ។
យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចជាអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាពសូមសំណូមពរ ដល់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាព chrtvonline com សូមសំណូមពរដល់សម្ដេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃនីតិកាទី ៧ ចាត់មន្ត្រីជំនាញ ដើម្បីចុះស៊ើបអង្កេតនិងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន
Post a Comment