ករណីបង្ក្រាបជួញដូរគ្រឿងញៀនជិត ៥គីឡូ និងជនសង្ស័យ៥នាក់ នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ
ផ្សាយចេញនៅទី៧ខែកញ្ញាឆ្មាំ២០២៣
រាជធានីភ្នំពេញ៖ គ្រឿងញៀនជិត៥គីឡូ និងជនសង្ស័យ៥នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
ប្រតិបត្ដិការនេះ ធ្វើឡើងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣៥នាទី ដោយមានការដឹកនាំ និងសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលចរាចរ នៃអគ្គនាយកដ្ឋាននគរបាលចរាចរជើងគោក រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖
ទីតាំងទី១៖ នៅចំនុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទីតាំងទី២៖ នៅចំនុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖
១៖ ឈ្មោះ KUANG ZUXIAN (KUANG ZUXIAN) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៩-កញ្ញា-១៩៩៧។
២៖ ឈ្មោះ YAO XIPING (YAO XIPING) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៥-សីហា-១៩៩៥។
៣៖ ឈ្មោះ LI XU (ស៊ាវចឹង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩១។
៤៖ ឈ្មោះ សឿន សៅរ៍ណារិទ្ធ (SOEUN SAONARITH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២២-ធ្នូ-១៩៩០។
៥៖ ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៥-មេសា-១៩៨១។
សរុបរួម៖ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៣, ៥០ក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ៨,២៨ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់ ៩,១៩ក្រាម, រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម, សរុបរួមសារធាតុញៀន ទម្ងន់ ៤០០៦,៩៧ ក្រាម (៤គីឡូ ៦,៩៧ក្រាម) រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម និងកាំភ្លើងមួយដើម។ ការងារអនុវត្តបន្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាសេសល់ និងមេក្លោងមកផ្តន្ទាទោសតាមច្បាប់។
ក្នុងការមកកាន់តំណែង ជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងថា ឧក្រិនជនគ្រឿងញៀន ត្រូវតែឲ្យមន្ទីរប្រឆាំងគ្រឿងញៀនបោសសម្អាត ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ត្រូវចុះបង្ក្រាបតាមបណ្ដាខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀន ៕
Post a Comment