សេដ្ឋី ព័ត៌មាន លោក ផែង វណ្ណៈ ជិះ ឡាន ៣០ម៉ឺនដុល្លារ តើ ផែងវណ្ណៈគឺជានរណា ?ទើបមានសិទ្ធអំណាច ក្នុងការរៀបចំនិងបញ្ជាកម្លាំងប៉ូលិសឱ្យចាប់ខ្លួនអ្នកកាសែត?!

ផ្សាយចេញ នៅថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក ផែង វណ្ណៈ ដែលគេស្គាល់ថាៈ ជាចាងហ្វាងការផ្សាយ Pheng Vannak News បែរជាហ៊ានអះអាងថាៈ ខ្លួននឹងរៀបចំកម្លាំងនគរបាល បញ្ជូនទៅចាប់ខ្លួនអ្នកកាសែតភ្លាមតែម្ដង ឱ្យតែអ្នកកាសែតណាសុំលុយគេ ដាក់ខែពីគេ ឬទារលុយពីគេ.!។

យុទ្ធសាស្ត្របង្វែរសាច់រឿង បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានជាច្រើនកំពុងតែបំពេញបេសកកម្មផ្ទួនៗ ក្នុងការផ្សព្វផ្សាយទាក់ទិននៅនឹងកាស៊ីណូជាច្រើនកន្លែង នៅប្រទេសកម្ពុជា កំពុងតែបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រេង យ៉ាងអាណាធិបតេយ្យ  ។

នេះបើយោងតាមការលើកឡើង របស់លោក ផែង វណ្ណៈ ក្នុងពេលឡាយផ្ទាល់ កាលពីយប់ទី២៤.០៩.២០២៣ ម្សិលមិញ។ 

លោក ផែង វណ្ណៈ បញ្ជាក់ថាៈ បើមានអ្នកកាសែតណា ខលសុំលុយ ឬខលគំរាមទារលុយ ជាថ្នូរនិងមិនផ្សាយព័ត៌មាន ត្រូវថតសំឡេងអ្នកកាសែតនោះទុក រួចផ្ញើមកកាន់រូបលោក ដើម្បីឱ្យលោករៀប ចំកម្លាំងនគរបាលនិងបញ្ជូននគរបាល ទៅចាប់ខ្លួនតែម្ដង។លើសជាងនេះទៀតលោក ផែង វណ្ណៈ ក៏បានជម្រុញឱ្យ អ្នកពាក់ព័ន្ធរៀបចំផែនការដាក់អន្ទាក់ ដើម្បីចាប់វាយខ្នោះអ្នកកាសែត ដែលដើរសុំលុយ ឬទារលុយ។

បើតាមលោក ផែង វណ្ណៈ ការចាប់ខ្លួនអ្នកកាសែត ត្រូវប្រើយុទ្ធសាស្ត្រ ដោយណាត់ឱ្យមកយកលុយ ហើយរូបលោកនឹងបញ្ជូនកម្លាំងនគរបាល ទៅចាប់ដល់កន្លែង!។

មិនតែប៉ុណ្ណោះលោក ផែង វណ្ណៈ ក៏បានប្រកាសផ្ដល់ប្រាក់លើកទឹកចិត្តចំនួន១.០០០.០០០រៀល ដល់បុគ្គលណា ដែលថតសំឡេងអ្នកកាសែតបាន និងបញ្ជូនមកកាន់រូបលោក.។

ការប្រកាសចាត់វិធានការ លើអ្នកកាសែតខិតខូច ពីសំណាក់បុគ្គល ផែង វណ្ណៈ នៅពេលនេះ..!។

ត្រូវគេមើលឃើញថាៈ រូបលោកកំពុងដើរតួនាទី ជាមេប៉ូលិសផង នឹងតាំងខ្លួនជាព្រះរាជអាជ្ញាផង..!។

ដោយមានសិទ្ធក្នុងការរៀបចំកម្លាំងប៉ូលិស និងបញ្ជាប៉ូលិស ឱ្យចាប់ខ្លួនអ្នកកាសែតប្រព្រឹត្តខុស!។

ខណៈដែលរូបលោកគ្រាន់តែជាចាងហ្វាងកាសែតម្នាក់…!សំនួរថាៈ តើនរណាជាអ្នកផ្ដល់សិទ្ធអំណាចឱ្យលោក ផែង វណ្ណៈ ក្នុងការចាត់ចែងរៀបចំកម្លាំងប៉ូលិស និងបញ្ជាប៉ូលិស។

យើងដឹងហើយថាៈ រាល់បទល្មើសជាក់ស្ដែងៈ ពលរដ្ឋគ្រប់រូបអាចចាប់ ឬឃាត់ជនល្មើសបាន..!។

ដើម្បីទុកប្រគល់ឱ្យសមត្ថកិច្ច ឬរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់..!។

ប៉ុន្តែពលរដ្ឋមិនមានសិទ្ធ ក្នុងការបញ្ជាសមត្ថកិច្ចនោះទេ!

-ចុះហេតុអ្វីលោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News មានសិទ្ធអំណាចរៀបចំកម្លាំងប៉ូលិស និងបញ្ជាប៉ូលិសទៅវិញ…?។

គួរម្លឹកថាៈថ្មីៗនេះ អង្គភាពអ្នកសារព័ត៌មានជាច្រើន បានប្រកាសថ្កោលទោសចំពោះលោក ផែង វណ្ណៈ ក្រោយបុគ្គលរូបនេះ បញ្ចេញវោហារថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ។

មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួត ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ..!។

ក្នុងនោះឈ្មោះ ផែង វណ្ណៈ ក៏បានធ្វើការព្រៀបធៀប អ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត ហើយថែមទាំងបាន«ចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ។

អង្គភាព CHRTV online សូមផ្ញើឃ្លីបវីដេអូនេះជូនទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា និងសូមផ្ញើជូនទៅឯកឧត្តមស្ថាប័នក្រសួងប្រឆាំងអំពើពុករលួយ  តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតចំពោះ (សេដ្ឋីព័ត៌មាន)រូបនេះដោយក្តីអនុគ្រោះ។

ដូចពាក្យចាស់លោកពោលថាឆ្នាំងមិនក្តៅបែរជាទៅក្តៅគម្រប  តើគម្របនោះ ទាក់ទិនទៅនឹងអំពើពុករលួយដែរឬទេ? 

សូមបញ្ជាក់ផងដែរថាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងគ្រាន់តែជាព្រៀបនាំសារជូនដំណឹងដល់ថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។

អង្គភាព CHRTV online សូមដាស់តឿនលោក ផែន វណ្ណៈ  ក្នុងនាមមិត្តរួមអាជីពជាអ្នកសារព័ត៌មាន និងប្រកបដោយវិជ្ជាជីវៈ ក្រុមសីលធម៌ សុជីវធម៌  អ្នកសារព័ត៌មាន. 

អង្គភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានឯកឧត្តម នេត្រ ភក្រ្តា ជារដ្ឋមន្ត្រីនៃក្រសួងព័ត៌មាននីតិកាលទី ៧  ប្រៀបដូចជាឯកឧត្តមជាឪពុកម្ដាយនៅក្នុងការគ្រប់គ្រងស្ថាប័នមួយនេះ  សូមលោកផែង វណ្ណៈជ្រាបជាព័ត៌មាន ។

សូមរម្លឹកផងដែលថា អង្គភាពយើងបានផ្សាយចេញនៅថ្ងៃទី ១៩ថ្ងៃទី ២០ ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៣នេះចំនួន វគ្គ៣ហើយ  ហើយយើងក៏មិនចង់ផ្សព្វផ្សាយជាបន្តទៅទៀតនៅក្នុងការជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពីព្រឹត្តិការណ៍ផ្សេងៗដែរអាស្រ័យដូចបានជម្រាបជូនខាងលើអ្វីដែលជារឿងល្អបំផុតនោះលោកផែង វណ្ណៈ  ត្រូវសម្លឹងមើលខ្លួនឯងឱ្យបានជុំសិន  សូមអរគុណ។
















Powered by Blogger.