បទពិសោធន៍ របស់អ្នកនិពន្ធអត្ថបទ គឺស្ថិតនៅចំចំណុចកណ្ដាលនៃអង្គហេតុ ដោយប្រកាន់ភ្ជាប់នៅវិជ្ជាជីវៈក្រុមសីលធម៌ សុជីវធម៌

បន្ទាប់ពីបានស្ដាប់ដោយយកចិត្តទុកដាក់  ឃ្លីបវីដេអូរបស់លោកផែងវណ្ណៈដែលជាអ្នកសារព័ត៌មានជើងចាស់  ដែលនិយាយរឿងអ្នកសារព័ត៌មានខ្ចប់មមីសមាន់ ដែលមានចំនួន 700 ទៅ 900 អង្គភាព  ទាក់ទិនទៅនឹងកាស៊ីណូលេងល្បែងស៊ីសងខុសច្បាប់ ដែលបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យ ដែលល្មើសពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ដូចពាក្យលោកចាស់បុរាណតែងពោលថា ចេះឯងឱ្យក្រែងចេះគេ  យោងតាមឃ្លីបវីដេអូដែលលោកផែងវណ្ណៈបានអធិប្បាយលោកផែងវណ្ណៈកំពុងតែអួតខ្លួនថាជាសេដ្ឋីសារព័ត៌មាន សូម្បីតែរថយន្តទំនើបៗដែលលោកផែងវណ្ណៈកំពុងតែជិះមានតម្លៃរហូតដល់ ៣០ម៉ឺនដុល្លារឯណោះ។

មិនតែប៉ុណ្ណោះផ្ទះវីឡាដែលលោកផែងវណ្ណៈកំពុងតែរស់នៅជាពិសេសបន្ទប់របស់លោកផែងវណ្ណៈកំពុងតែធ្វើការ  អ្នកសារព័ត៌មានខ្ចប់មមីសមាន់ ដែលមានចំនួន 700 ទៅ 900 អង្គភាពក៏មិនអាចប្រៀបស្មើបានដែរ សំណួរសួរថាតើខ្លឹមសារទាំងនេះពិតជាមនុស្សដែលមានវិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មានដែរឬទេ ? 

យោងតាមច្បាប់ការសំុបើកល្បែងពាណិជ្ជគ្រប់ប្រភេទត្រូវមានកំណត់អត្តសញ្ញាណច្បាស់លាស់ លោកផែង វណ្ណៈក៏បាននិយាយថាអង្គភាព ពាក់កាតព័ត៌មានក្នុងការចុះយកព័ត៌មានផ្សព្វផ្សាយ គឺលោកមិនអាចធ្វើបានទេ ប្រហែលជាលោកផែង វណ្ណៈមិនដែលអើពើចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងការយកព័ត៌មានពិតប្រាកដ ចេះកាន់ដងដងសូហ្វីផ្សព្វផ្សាយព័ត៌មាននៅតែផ្ទះនេះគ្រាន់តែជាការសន្និដ្ឋានមួយប៉ុណ្ណោះ

ការពាក់កាតនៃអង្គភាពសារព័ត៌មាននីមួយៗ គឺសាងភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋក៏ដូចជាសុំការសម្របសម្រួលក្នុងការចុះយកព័ត៌មានជាមួយបងៗតន្ត្រីរាជការ។

អង្គភាពអ្នកសារព័ត៌មាននៅពេលដែលកំពុងចុះបំពេញបេសកកម្មត្រូវពាក់កាត តាមអង្គភាពនីមួយៗឲ្យបានភ្ជាប់ខ្ជួន តែលោកផែងវណ្ណៈគឺជាសេដ្ឋីសារព័ត៌មានមិនចាំបាច់ពាក់ការក៏បានដែរ។

ចៅលោកផែងវណ្ណៈអាយុទើបតែ 4 ឆ្នាំអាចធ្វើព័ត៌មានបានល្អជាងអ្នកមានបទពិសោធន៍30ទៅ 40 ឆ្នាំទៅទៀត មានន័យថាប្រសិនបើចៅលោកផែងវណ្ណៈអាយុជាង 30 ឆ្នាំប្រហែលជាអាចធ្វើរដ្ឋមន្ត្រីបាន នេះគឺជាសមត្ថភាពដែលល្អអត់ចុះរបស់ ចៅលោកផែងវណ្ណៈ។

អត្ថបទក្តៅ ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងរឿងល្បែងស៊ីសងប្រភេទអនឡាញខុសច្បាប់  យោងតាមប្រកាសលេខ 003/ 2023 អរគលក  សជណ ចុះថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2023 របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។

សូមបញ្ជាក់ថា រឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។

យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

អង្គភាព  CHRTV online  សូមគោរពជូនដល់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  សូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទាក់ទិនអ្នកគ្រប់គ្រងកាស៊ីណូ  ដែលបង្ហោះ លិខិតជូនដំណឹង  មួយច្បាប់ដែលមិនអាចបញ្ជាក់ឯកសារណាមួយច្បាស់លាស់ថា  អង្គភាពចំនួន 700 ទៅ 900 អង្គភាពដែលបានទៅសុំថ្លៃសាំង និងសាហុយផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់អង្គភាពនៃក្រសួងព័ត៌មាន។

អង្គភាព CHRTV online .com  សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន






Powered by Blogger.