ឯកឧត្តម ឃួង ស្រេង ៖ ស្ពានបេតុងខ្សែកាបកោះនរា គ្រោងនឹងដាក់ឲ្យពលរដ្ឋធ្វើដំណើរបណ្ដោះអាសន្ននៅថ្ងៃ២៧ តុលា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ការបញ្ជាក់នេះ ក្នុងពិធីតភ្ជាប់តួស្ពាននារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។







Powered by Blogger.