យុទ្ធនាការសម្ភាសផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព
យុទ្ធនាការសម្ភាសផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព
(បន្ទាយមានជ័យ) បុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកំសាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ក្នុងក្រុងសិរីភ័ណត្រូវបានក្រសួងផែនការ និងមន្ទីរផែនការខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានរៀបចំបើកយុទ្ធនាការសម្ភាសផ្ដល់បណ្ណសមធម៌ជូន ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាល.អភិបាលរងក្រុង ប្រធាន.អនុប្រធានមន្ទីរ និងអង្គការពាក់ព័ន្ធពាក់ព័ន្ធ យុទ្ធនាការនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ៧ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅបរិវេណសួនមានជ័យ(វេទិការខេត្ត)។
លោកជំទាវ ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖មន្ទីរផែនការខេត្តបន្ទាយមានជ័យបានរៀបចំបើកយុទ្ធនាការកំណត់អត្តសញ្ញាណគ្រួសារ និងគ្រួសារងាយរងហានិភ័យ និងជំរុញការចុះបញ្ជីបុគ្គល បម្រើការងារក្នុងវិស័យសេវាកម្មកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ដើម្បីដាក់ពាក្យសុំសម្ភាសន៍ទទួលបានសមធម៌ នៅតាមបណ្ដា ឃុំ សង្កាត់ ទូទាំងខេត្ត។
ទន្ទឹមជាមួយក្នុងនោះលោកជំទាវ ព្រំ សុីណា បានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកយកព័ត៌មានយើងដោយបញ្ជាក់ថា៖.....សម្លេងដើម......។
លោក ឈឿន ក្រៃយ៉ុង បានធ្វើការសំណូមពរ ដល់បុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព ក្នុងក្រុងសិរីសោភ័ណ ដើម្បីមកធ្វើបណ្ណ សមធម៌ពីក្រុមការងារ និងបានធ្វើការសម្ភាសមានចំនួន៣ថ្ងៃ ក្នុងសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ និងបន្តធ្វើនៅតាមសង្កាត់ទាំង៧បន្តទៀត។
លោក បានបញ្ជាក់ថា៖ បណ្ណនេះពិតជាមានសារៈសំខាន់ណាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានេះក្នុងការសម្រាកព្យាបាលជំងឺនៅតាមមន្ទីរតាមពេទ្យផងដែរ៕
Post a Comment