បញ្ជាការដ្ឋានកងទ័ពជើងគោក ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងយុទ្ឋសាស្ត្រជាកន្លឹះ នៃកម្មវិធីនយោបាយបញ្ចកោណ របស់ រាជរដ្ឋាភិបាល ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖  ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា  នាយសេនាធិការរង នាយការិយាល័យទី៥កងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងយុទ្ឋសាស្ត្រជាកន្លឹះ នៃកម្មវិធីនយោបាយបញ្ចកោណ របស់ រាជរដ្ឋាភិបាល ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីបញ្ជាការកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់ការងារអប់រំចិត្តសាស្ត្រជូន នាយទាហាន នាយទាហានរង និងពលទាហាន ថាពិតមានសារសំខាន់សម្រាប់អប់រំសតិអារម្មណ៏ដល់ នាយ -ពលទាហាន មានស្មារតីបំពេញតួនាទី ភារកិច្ច ហានធ្វើពលីកម្មធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជន ។

ឧត្តមសេនីយ៍ទោ  ម៉ៅ ផល្លា បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ ដែលជាផលប៉ះពាល់បណ្ដាល មកពីបញ្ហាភូមិសាស្ត្រនយោបាយ សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ភាពតានតឹងនៅសមុទ្ទខាងត្បូង និងគ្រោះធម្មជាតិផ្សេងៗផងដែរ ។ វិបត្តិជាប់គាំងនយោបាយនៅបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងដំណើរការវិវត្តន៍ជាប្រក្រតី នៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ មួយចំនួននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា( ដំណាក់កាលទី១) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ 

I-បាវចនា ទាំង៥៖ កំណើន; ការងារ; សមធម៌ ; ប្រសិទ្ធភាព និងចីរភាព។ 

II-អាទិភាពគន្លឹះ ទាំង៥៖ មនុស្ស; ផ្លូវ; ទឹក; ភ្លើង និងបច្ចេកវិទ្យា និង

 III-គោលដៅយុទ្ធសាស្ត្រ ទាំង៥៖ ដែលមាន :ទី១ ការធានាកំណើនសេដ្ឋកិច្ចជាតិ, ទី២ការបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ,ទី៣ ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាប ,ទី៤ បន្តពង្រឹងសមត្ថកិច្ច អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥ ធានាចីរភាពនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការរក្សាភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមភាពយេនឌ័រ គ្រប់គ្រងធនធានធម្មជាតិ និងការវិនិយោគសាធារណៈ ។ 

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានសង្កត់ធ្ងន់ថា កងទ័ពត្រូវតែអនុវត្តន៍ និងប្រកាន់ភ្ជាប់ជានិច្ចនូវតួនាទីភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹង សារសម្លេងនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់តំណែងរបស់សម្តេចមហាបវធិបតី  ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។ គាំទ្រពេញយ៉ាងស្មោះស្មគ្រ និងការពាររាជរដ្ឋាភិបាលថ្មី អណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោត សេរី យុត្តិធម៌ តម្លាភាព ។ ការពារដាច់ខាតសុខសន្តិភាព សុវត្ថភាពជូនប្រជាជន ៕









Powered by Blogger.