ព័ត៏មានជាតិឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មន្ទីររៀបចំដែនដី តាមបណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាពដើម្បីចុះបញ្ជីអគារសហកម្មសិទ្ធិ​ និងពន្លឿនការចុះបញ្ជី​ដីធ្លីដែលនៅសេសសល់​ ជូនប្រជាពលរដ្ឋ

 

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ តាមបណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាពដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ​ និងពន្លឿនការចុះបញ្ជី​ដីធ្លីដែលនៅសេសសល់​ ជូនប្រជាពលរដ្ឋដែលជាតម្លៃនៃទុនវិនិយោគ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។


ជាមួយគ្នានេះ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់​ របស់ច្រកចេញចូលតែមួយ​ ជាបណ្តេីរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។

ចំពោះ កិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប ត្រូវពិនិត្យមើលការរៀបចំក្រុងយើងឱ្យឆ្លើយតបទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍​ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត​ និងគិតគូរយ៉ាងណាឱ្យប្រជាជនអាចរស់នៅបានសុខដុមរមនា ទទួលផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ ៕chrtvonline



Powered by Blogger.