សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំប្រគល់សេចក្តីសម្រេចជូនសមាជិកនិងបូកសរុបរបាយការណ៍ប្រចាំខែកញ្ញានិងបន្តទិសដៅប្រចាំខែតុលា!!

 ភ្នំពេញ៖នារសៀលថ្ងៃសៅរ៍២ កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៦ខែ កញ្ញា ឆ្នាំ២០២៣ សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំប្រគល់សេចក្តីសម្រេចជូនថ្នាក់ដឹកនាំ សមាជិកជាចាងហ្វាងនិងនិពន្ធនាយកនិងបូកសរុបរបាយការណ៍ប្រចាំខែកញ្ញានិងបន្តទិសដៅប្រចាំខែតុលា។

មុននិងចាប់ផ្តើកិច្ចប្រជុំថ្នាក់ដឹកនាំ សមាជិកសមាគមសារព័ត៌មានសុក្រឹត

ក្រោកឈគោរពភ្លេងជាតិ ជាបន្ទាប់លោក រស់ យូហួត អគ្គលេខាធិការបានថ្លែងសន្ទរកថានិងប្រកាសសមាសភាពថ្នាក់ដឹកនាំដោយមាន លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតនិងលោក អ៊ុន ចាន់ថា អនុប្រធានសមាគម និងអគ្គលេខាធិការ អគ្គលេខាធិការរង ជំនួយការនិងប្រធាន/អនុប្រធានរដ្ឋបាល ចាងហ្វាងនិងនិពន្ធនាយក ព្រមទាំងសមាជិកសមាជិការអស់។

ក្នុងឱកាសដែរ លោក នួននី មានប្រសាសន៍ថា៖សូមអោយបងប្អូនយល់អំពីប្រធានគណៈកម្មាការប្រតិបត្តិ ក៏ជាប្រធានសមាគមមានតួនាទីទទួលខុសត្រូវរួមចំពោះសកម្មភាពការងាររបស់សមាគម។

អនុប្រធានគណៈកម្មាធិការគឺជាអនុប្រធានសមាគម ដែលមានតួនាទីចូលរួមគ្រប់សកម្មភាពរបស់សមាគមគឺជាប្រធានសមាគមស្តីទី ពេលអវត្តមានប្រធានសមាគម តាមការផ្ទេរសិទ្ធិ ជាលាយលក្ខណ៍អក្សរ រាយការណ៍អំពីលទ្ធផលការងារជូនប្រធាន និងទទួលភារ:កិច្ចដែលប្រធានប្រគល់ជូន

ចំពោះតួនាទីអគ្គលេខាធិការទទួលពិនិត្យការងាររដ្ឋបាល ហិរញ្ញវត្ថុ រាយការណ៍អំពីលទ្ធការងារជូនប្រធាន និងទទួលការងារទូទៅតាមការចាត់តាំងរបស់ប្រធានសមាគម.

អគ្គលេខាលេខាធិការរង ទទួលភារកិច្ចជួយដល់ការងាររបស់អគ្គលេខាធិការពិនិត្យការងាររដ្ឋបាល ហិរញ្ញវត្ថុ និងទទួលការងារទូទៅតាមការចាត់តាំងរបស់អគ្គលេខាធិការ

រដ្ឋបាលមានតួនាទីគ្រប់គ្រងការងាររដ្ឋបាល ទ្រព្យសម្បត្តិ សារពេីភណ្ឌ រៀបចំលិខិតបទដ្ឋាន គ្រប់គ្រងការងារបុគ្គលិក រក្សាតម្កល់ទុកឯកសារ

ធ្វេីកំណត់ហេតុអង្គប្រជុំនានា ធ្វេីរបាយការណ៍បូកសរុបលទ្ធផលការងារ និងទទួលភារកិច្ចដែលប្រធានចាត់តាំង

ហេរញ្ញិកមានតួនាទីលេីកគម្រោងថវិការប្រចាំឆ្នាំ ធ្វេីរបាយការណ៍ហិរញ្ញវត្ថុជូនប្រធានដេីម្បីពិនិត្យសម្រេច ដាក់និងដកប្រាក់ពីធនាគា តាមការចាំបាច់ដោយមានការឯកភាពពីប្រធាន និងធ្វេីរបាយការណ៍ចំណូល ចំណាយ គណនីធនាគាដោយមានសក្ខីប័ត្រ ផ្សេងៗប្រចាំខែ និងប្រចាំឆ្នាំជូនប្រធានដេីម្បីពិនិត្យ និងសម្រេច

លោកប្រធានសមាគមមានប្រសាសន៍បន្តលើកឡើងថា៖សមាគមសារព័ត៌មានសុក្រឹត បង្កើតឡើងដើម្បីមានគោលបំណងលើកស្ទួយ ពង្រឹង និងគោរពតាមក្រមសីលធម៌ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ រួមចំណែកលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន តាមរយៈការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យព័ត៌មាន ចងក្រង និងប្រមូលផ្តុំអ្នកសារព័ត៌មាន ដែលមានគោលបំណងដូចគ្នា ចូលរួមចំណែកពង្រីក ពង្រឹង និងផ្តល់ការប្រឹក្សាយោបល់ដល់អ្នកសារព័ត៌មានឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាពិសេសសមាជិកសមាជិការ។

លោក ប្រធាន មានប្រសាសន៍ផ្តែផ្តាំជំនួយស្មារតីថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃសមាគមទាំងអស់គឺមានក្រមសីលធម៌ គោរពវិជ្ជាជីវៈ វិន័យ ផ្ទៃក្នុង សមាគមអោយបានភ្ជាប់ភ្ជួន។

លោក នួន នី មានប្រសាសលើកទិសដៅបន្តថាខែតុលា សមាគមសារព័ត៌មានសុក្រឹតនិងបន្តទទួលប្រធានអង្គភាពសារព័ត៌មានជាច្រើនដែលចូលរួមរស់នៃសមាគមសារព័ត៌មានសុក្រឹត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានពិតចូលរួមប្រឆាំងរាល់ព័ត៌មានក្លែងក្លាយដែលបំពុលសង្គម។

ក្នងឱកាសនោះដែលលោក នួន នី ប្រធានសមាគមបានប្រកាសតួនាទីនិងប្រគល់សេចក្តីសម្រេចជូនថ្នាក់ដឹកនាំ សមាជិកសមាគមដែលជាចាងហ្វាងនិងនិពន្ធនាយក។

មុនបញ្ចប់អង្គប្រជុំលោក នួន នី ប្រធានសមាគម បានដាស់តឿនជំនួយស្មារតីខ្ពស់ដល់ក្រុមការងារ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំក្នុងសមាគមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជូនដល់ក្រុមការងារថ្នាក់ដឹកនាំនៃសមាគម និង ជូនពរដល់ថ្នាក់ដឹកនាំក្រុមការងាទាំងអស់ទទួលបានជោគជ័យគ្រប់ភារះកិច្ច។


















Powered by Blogger.