ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលយុទ្ធនាការបង្រ្កាបបទល្មេីស និងសកម្មភាពក្មេងទំនេីង សប្ដាហ៍ទី២ ក្នុងខែកញ្ញា ឆ្នាំ២០២៣

 


នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣  នៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បេីកកិច្ចប្រជុំបូកសរុប លទ្ធផលយុទ្ធានាការ បង្រ្កាបបទល្មេីស និងសកម្មភាពក្មេងទំនេីង  សប្ដាហ៍ទី២ នៃខែកញ្ញា ក្រោយផែនការជំហានទី២ ក្នុងឆ្នាំ២០២៣ ។ 

កិច្ចប្រជុំអញ្ជេីញចូលរួមដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដ និងមានការចូលរួមពីសំណាក់លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល៏យ លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ ព្រមទាំងមន្រ្ដីមួយចំនួនទៀត ។ 

លទ្ធផលនៃកិច្ចប្រជុំ មានការអានរបាយការណ៍បូកសរុបលទ្ធផលរយៈពេល០២សប្ដាហ៍ ការអានលិខិតជូនដំណឹងមួយចំនួន របស់អគ្គនាយកដ្ឋានធនធានមនុស្ស ការអាននូវវិធានការការពាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការចូលរួមយោបល់ពីសំណាក់សមាជិកអង្គប្រជុំ លេីបញ្ហាប្រឈមមួយចំនួន ដកពិសោធន៍លេីចំណុចខ្លាំងខ្សោយនិងការបន្ដអនុវត្ដលេី

វិធានការដែលបានដាក់ចេញ បំផុសចលនាចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងអង្គភាពស្ថាប័ន មួយចំនួនសំដៅរួមចំណែកកាត់បន្ថយនិងបង្ការទប់ស្កាត់រាល់បទល្មេីសកុំអោយកេីតមាន  ជាចុងក្រោយលោកស្នងការ បានធ្វេីការណែនាំដាស់តឿនដល់អង្គភាពជំនាញទាំងអស់ត្រូវបង្កេីនការងារ និងត្រូវបំពេញការងារប្រតិបត្ដិការតាមនីតិវិធីជៀសវាងការចោទប្រកាន់ពីមហាជននិងស្ថាប័នច្បាប់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរវាងមន្រ្ដី-មន្រ្ដី អង្គភាព និងអង្គភាព រក្សាភាពសម្ងាត់នៃជំនាញមិនត្រូវបង្កអរិយភាពជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ៕

















Powered by Blogger.