សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូ នចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត

កណ្តាល៖​ នៅថ្ងៃអាទិត្យ​ ទី១០​ ខែកញ្ញា​ ឆ្នាំ២០២៣​ 

លោកសូ​​ រតនៈ​ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព​ និងភរិយា​ រួមទាំងសមាជិកក្រុមយុវជនការពារសន្តិភាពអនុសាខាក្រុងអរិយក្សត្រ​ ដឹកនាំដោយលោកភួង​ សាមឌី​ សហការជាមួយអាជ្ញាធរមូលដ្ឋាន​ នាំយកអំណោយដ៏ថ្លៃថ្លា​របស់សម្តេចធិបតីហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិតពេជ​ ចន្ទមុន្នីហ៊ុន​ ម៉ាណែត​ ជួយដល់​ប្រជាពលរដ្ឋដែលពិការ​ភាពចំនួន​​៣គ្រួសារ​ (ពិការទាំង៣គ្រួសារ)​ ដែលកំពុងជួបការលំបាកខ្លាំង​ ស្ថិតនៅសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ​ខេត្តកណ្តាល។ 

​ លោកតា/យាយទាំង៣គ្រួសារ​ ក្នុង១គ្រួសារៗទទួលបាន៖​  

-អង្ករ​ ១បេ​ -មី​ ១កេស-ទឹកត្រី​ ១យួ​រ-ទឹកសុីអុីវ​ ១យួរ-អំបិល​ ១កញ្ចប់-ស្ករស​ ១កញ្ចប់-ប្រេងខ្យល់​ ១ដប-ប្រេងកូឡា​ ១ដប-សារ៉ុង១-ថវិការ​ ៤មុឺនរៀល។ 

សូមបញ្ជាក់៖​ ក្នុងចំណោមជនពិការទាំង៣គ្រួសារខាងលេី​ មាន១គ្រួសារ​គាត់ទទួលបានរទេះជនពិការបន្ថែម១គ្រឿង​ និង២គ្រួសារទៀត​ ទទួលបានឈេីច្រត់ជនពិការបន្ថែមម្នាក់១គូ(សរុប២គូផងដែរ)។ 

​ ក្រោយពីបានចែកជូននូវអំណោយរួច​ ប្រជាពលរដ្ឋទាំង៣គ្រួសារ​ និងអាជ្ញាធរ​មូលដ្ឋាន​ សូមគោរពអរគុណ​ និងជូនពរដល់សម្តេចធិបតីហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត សូមជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ៖​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។


Powered by Blogger.