ទីតាំងល្បែងប្រជាប្រិយសម័យបុរាណមួយកន្លែង លួចបើកល្បែងសុីជល់មាន់អាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការ នៅស្រុកពញាក្រែក វគ្គ១

ខេត្តត្បូងឃ្មុំ៖ ទីតាំងល្បែងសុីសងជល់មាន់មួយកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូគ្មានឈ្មោះដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

យោងតាមសម្តីរបស់ពលរដ្ឋបានប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរបានបើកចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបនោះឡើយ។

ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះគ្មានយីហោនោះឡើយ ឃើញតែយកក្រណាត់មករុំបិទបាំងខ្លោងទ្វារចូល ម្យ៉ាងវិញទៀតនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប
ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ថាញ់ សុខរ៉ាត អធិការនគរបាលស្រុកពញាក្រែក តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម)នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអញ្ជើញចូលមើលហើយតែលោកមិនឆ្លើយតប ។

ប្រជាពលរដ្ឋរស់នៅ ភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្អែកខេត្តត្បូងឃ្មុំ សំណូមពរដល់លោក ម៉ុន មាគា៌ស្នងការនគរបាលខេត្តត្បូងឃ្មុំសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតផងគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ទាំង៧ចំនុច ដែលបានដាក់ចេញដោយក្រសួង មហាផ្ទៃ និងល្មើសបទបញ្ជា ០០៦របស់អគ្គស្នងការ នគរបាលជាតិ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។



Powered by Blogger.