នៅព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋាន គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីបញ្ចប់ការគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សួរសុខទុក្ខដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ផងដែរ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវ គោរពបទបញ្ជាកងកម្លាំងនគរបាលជាតិ ចេះស្រឡាញ់គ្នា សាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីរក្សាតម្លៃកិត្តិយសរបស់ខ្លួន ក៏ដូចជាកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលចរាចរណ៍ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមទីប្រជុំជន សាលារៀន គ្រឹះសា្ថនអប់រំ ផ្សារ រោងចក្រ សហគ្រាស ដើម្បីឲ្យប្រជាពលរដ្ឋយើងបានយល់ដឹងច្បាស់បន្ថែមនិងចូលរួមគោរពច្បាប់ចរាចរណ៍។ 

ចំពោះផែនជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយបណ្តាស្រុក/ក្រុង ធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង និងបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យអស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។





















Powered by Blogger.