លោក ឧត្តមសេនីយ៍ ត្រី រឹម សារី ស្នងការរង ខេត្តកណ្ដាល ខំប្រឹងប្រែងធ្វើការមិនព្រមចូលនិវត្តន៍ពិតជាមន្ត្រីគំរូក្នុងការអនុវត្តច្បាប់ វគ្គ២
ផ្សាយចេញនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ ២០២៣
ខេត្តកណ្ដាល ពិតជាគួរឱ្យគោរពលោកឧត្តមសេនីយ៍ត្រី រឹម សារី ដែលជាមន្ត្រី បម្រើការងារជាស្នងការរងនគរបាល ខេត្តកណ្ដាល ពិតជាខំប្រឹងប្រែង បំពេញកាតព្វកិច្ច ដោយមិនបានគិតការនឿយហត់ ទោះបីអាយុរបស់លោកដល់ពេលចូលនិវត្តន៍ ក៏ដោយ
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានធ្វើបទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ត្រី រឹមសារី លោកបានបញ្ជាក់យ៉ាងច្បាស់ថាលោកពិតជាមានអាយុលើសក្នុងការចូលនិវត្តចំនួនជាង ៣ ខែទៅ ៤ ខែមកហើយ ហើយគាត់បានបន្តទៀតថាអ្នកសារព័ត៌មានណាចង់ចុះៗទៅគាត់ធ្វើការតែថ្នាក់ដឹកនាំតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រី រឹម សារី លោកមិនទាន់ចូលនិវត្តន៍ដោយសារតែលោកធ្វើតាមគោលការណ៍របស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ មានន័យថាក្រសួងមហាផ្ទៃពិតជាខ្វះអ្នកមានសមត្ថភាពហើយ មិនមានបុគ្គលណា អាចជំនួសកន្លែង លោកឧត្តមសេនីយ៍ត្រីបានទេ ពីព្រោះគាត់មានបទពិសោធន័ នៅក្នុងការងារ
យោងតាមឯកសារលេខ៦១១ បជ ចុះថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២២ ដោយមានការចុះហត្ថលេខានិងត្រារបស់ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ផងដែរក៏ប៉ុន្តែនៅក្នុងចំណុចនេះ លោកស្នងការប្រហែលមានការមមាញឹកខ្លាំង បានជាមិនទាន់ចាប់អារម្មណ៍រឿងនេះ ។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង ហេតុនេះមានតែផ្សព្វផ្សាយតាមគេហទំព័រ
អង្គភាព CHRTV online សូមគោរពដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នានីតិកាលទី ៧ឆ្នាំ ២០២៣ ដើម្បីជូនឯកឧត្តមបានជ្រាប ជាព័ត៌មាន
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment