ពេលនេះរីកដូចផ្សិត ល្បែងស៊ីសងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ
ភ្នំពេញ ÷ ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ គ្រប់ប្រភេទ ខ្នាតធំ មួយកន្លែងនៅតាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងដំណើរការបើកលេងទាំងយប់ ទាំងថ្ងៃ បានយ៉ាងរំភើយ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ យីហោចូ ស្នូកឃឺមួយកន្លែងនៅក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ផងទាន.!។
Post a Comment