រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា និងម៉ូតូ១គ្រឿង សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ក្នុងស្រុកមង្គលបូរី

 

(បន្ទាយមានជ័យ) លោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គការបណ្ដុះបណ្ដាលគ្រូបឋមសិក្សា១២+២ ជំនាន់ទី៣៩ សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាតាំង មុាំឌីយូ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ផន ផាវុធ អភិបាលរងក្រុងសិរីសោភ័ណ ពិធីនេះប្រព្រឹត្តទៅកាលពីថ្មីៗកន្លងទៅនេះ

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះលោកស្រី រស់ សុផានី អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះគណៈគ្រប់គ្រង លោក លោកស្រី បុគ្គលិកអប់រំ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី ក្នុងការបង្ហាត់បង្រៀនដល់គរុសិស្ស ដោយមានសាមគ្គីភាពល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយសមត្ថភាពពេញលេញ និងជោគជ័យលាយឆ្នាំសិក្សានេះ។ ម្យ៉ាងវិញទៀត គរុសិស្សជំនាន់ទី៣៩ សរុប៨៤នាក់ ស្រី៦១នាក់(ក្នុងនោះមកពីបន្ទាយមានជ័យ៦៩នាក់ ស្រី៥២នាក់,ប៉ៃលិន១៥នាក់ ស្រី៩នាក់) និងក្លាយជាគ្រូនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ខាងមុខឆាប់នេះ។

លោកស្រី រស់ សុផានី បានធ្វើការផ្តាំផ្ញើរដល់គរុសិស្សជំនាន់ទី៣៩ ទាំង៨៤នាក់នេះដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ពេលចេញបម្រើការងារនៅមូលដ្ឋាន មានប៉ុស្តិ៍ស្រាប់ ជាតំបន់កំពុងត្រូវការចាំបាច់ ត្រូវយកអ្វីៗដែលបានសិក្សានៅសាលាគរុកោសល្យ ទៅបន្តដល់កូនចៅរបស់យើងនៅតាមមូលដ្ឋាន នឹងធ្វើអ្វីៗដើម្បីកុមារនៅក្នុងសង្គម។

ជាគ្នានោះនៃកម្មវិធីគរុសិស្សដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលបានធ្វើការសម្តែងរឿង និងរសម្តែងរបាំ ជូនដល់គណៈអធិបតីក៏ដូចជាអាណាព្យាបាលទស្សនាផងដែរ៕







Powered by Blogger.