ដានចាស់នៃកម្ពុជា ស.វ ទី១៨ ដល់ ស.វទី២០ ចាប់ផ្ដើមបោះពុម្ព ចែករំលែក ការយល់ដឹង ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ វគ្គ១
វាចាអ្នកនិពន្ធ ÷ កំហុស ដដែលៗ ត្រូវបានធ្វើដោយក្សត្រខ្មែរ មន្ត្រីខ្មែរ អ្នកនយោបាយ
ខ្មែរ ឬ ក្រុមខ្មែរណាមួយ មកលើប្រជាជាតិខ្មែរ ដូចជាឈ្លោះគ្នា ដណ្ដើមអំណាច គំនុំ ឬ កំហឹងផ្ទាល់ខ្លួន បង្កើតជាសង្គ្រាម នាំទុក្ខសោកស្លាប់និរាសព្រាត់ប្រាស រុ វិនាសហិនហោចជាតិ, មានទំនាស់ មិនចេះដោះស្រាយដោយសន្តិវិធី ដល់រាស្ត្រ វិន មិនចេះនិយាយស្តាប់គ្នាបាន ជាមួយខ្មែរ ដូចគ្នា បែរជារត់ទៅជ្រកកោនក្រោម ដំបូលបរទេស ស្តាប់តែបង្គាប់បញ្ហាបរទេស អាងបរទេស ពឹងបរទេស ប្រកូក ប្រកាស បើកដៃ ឬនាំបរទេសមកសម្លាប់ខ្មែរ , ឱ្យតែខ្លួន និង បក្សពួកខ្លួនបាន សុខ ដណ្តើមអំណាចបាន រក្សាអំណាចបាន ហ៊ានលះបង់ទឹកដី និងអាយុជីវិត រាស្ត្រ សុខចិត្តដាក់ប្រទេសជារណបបរទេសជាដើម ខ្ញុំបាទសូមប្រើពាក្យដ៏ខ្លីថា « ដានចាស់ » ។
ទង្វើអវិជ្ជមាន ដែលត្រូវបានបរទេស ធ្វើដដែលៗ មកលើខ្មែរ ដូចជាបើ ឧបាយកលយកទឹកដីខ្មែរ ឬ ដណ្តើម ទាមទារ និង កាត់យកទឹកដីខ្មែរត្រង់ៗ បោកបញ្ឆោត បំបែកបំបាក់ អូសទាញខ្មែរ ឱ្យចូលក្នុងជម្លោះ ទៅក្នុងសង្គ្រាម ជា ដើម ខ្ញុំក៏សូមប្រើពាក្យថា « ដានចាស់ » ដែរ ។
អ្នកខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពុះពាជម្នះគ្រប់បែបយ៉ាង ទ្រាំទទួល យកនូវការឈឺចាប់គ្រប់បែបយ៉ាង ដើម្បី ថែរក្សា ការពារ សន្តិភាព សន្តិសុខ និង ស្ថិរភាពជាតិ និង ភាពសុខសាន្តជូនប្រជាជាតិ បែរជារងការជេរប្រមាថ ថាជា អាយ៉ង ជាអ្នករណបបរទេស ជាអ្នកលក់ជាតិ និង ជាជនក្បត់ជាតិ ។ អ្នកធ្វើ នយោបាយប្រជាភិថុតិ បំបែកបំបាក់ជាតិ ធ្វើវិទ្ធ័ង្សនា បង្កចលចល រហូតដល់
បញ្ឆេះសង្គ្រាមប្រឆាំងប្រជាជាតិខ្លួនឯង ពឹងឥទ្ធិពលបរទេស មកក្រអឺតក្រអោង សង្កត់សង្កិនជនរួមឈាម បង្កក្តីវិនាសអន្តរាយ ទុក្ខសោកដល់ប្រជាជាតិខ្លួនឯង ដោយគ្រាន់តែប្រើពាក្យគន្លឹះណាមួយ ដូចជាពាក្យថា « ឯករាជ្យ » ជាដើម ធ្វើ នយោបាយគ្មានទំនួលខុសត្រូវចំពោះប្រជាជាតិ ដើម្បី តែប្រយោជន៍ខ្លួនឯង និង បក្សពួក បែរជាទទួលបានការហៅថាជាអ្នកស្នេហាជាតិ ។
អ្នកធ្វើនយោបាយខ្លាចប្រទេសជាតិទទួលបានជំនួយពីបរទេស សម្រាប់ ពង្រឹងជាតិ ធ្វើនយោបាយខ្លាចជាតិមានបាន ខ្លាចជាតិរឹងមាំ ខ្លាចជាតិបានសុខ សាន្ត នាំឱ្យខ្លួនឯង និង បក្សពួក ពិបាកដណ្ដើមអំណាច បែរជាទទួលបានការ លើកតម្កើងយ៉ាងត្រដែតត្រដឹមថាជាវីរជនជាតិ ។ ល ។ រឿងរ៉ាវទាំងអស់នេះជា ដើម ក៏ខ្ញុំហៅថា « ដានចាស់ » ដែរ ដ្បិតត្រូវបានគេធ្វើដដែលជាដដែល ជា ពិសេសនៅក្នុងសម័យសង្គមរាស្ត្រនិយម របស់សម្តេចព្រះ នរោត្តម សីហនុ ។
តាមពិតទៅ បរិបទដែលខ្ញុំបាទ ហៅថា « ដានចាស់ » នោះ យើងទាំង អស់គ្នាសុទ្ធតែបានដឹងហើយថា វាបានកើតឡើងនៅលើទំព័រប្រវត្តិសាស្ត្រខ្មែរ តាំងពីយូរណាស់មកហើយ ប៉ុន្តែនៅទីនេះខ្ញុំបាទសូមល្បិចយកត្រឹមតែពីចុងសត វត្សរ៍ទី១៨ ដល់ចុងសតវត្សរ៍ទី២០ ប៉ុណ្ណោះ ដើម្បីឱ្យលោកអ្នកអានទាំងឡាយ ងាយយល់ ងាយកត់សម្គាល់ ។
ក៏ដយសារតែបរិបទដែលខ្ញុំប្រើពាក្យថា «ដានចាស់ » នោះឯងដែរ ដែលជាកត្តាតែមួយគត់ ជំរុញខ្ញុំ ឱ្យដាក់ចិត្ត ដាក់កាយ ស្រាវជ្រាវ និង សរសេរ សៀវភៅ ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ នេះ ចាប់ពីឆ្នាំ២០១៥ រហូតដល់ចុង ឆ្នាំ២០២២ ទើបបានបញ្ចប់ ។
ជាទូទៅ ដានចាស់ នៃ • កម្ពុជា ស.វ ១៨-២០ លើកយក « កំហុស » ដែល ត្រូវបានធ្វើឡើងដោយស្ដេចខ្មែរ មន្ត្រីខ្មែរ អ្នកនយោបាយខ្មែរ ក្រុមអ្នកបះបោរ ខ្មែរ រួមទាំងបរទេសផង ដែលក្នុងនោះរួមមានវៀតណាម ថៃ បារាំង ចិន សូវៀត អាម៉េរិក និង ជប៉ុន ហើយក៏មានលក្ខណៈ « ស្តីបន្ទោស » ផង ។ មិនមែនមាន ន័យថាតួអង្គទាំងនោះ មានតែកំហុស ពុំមានគុណសម្បត្តិអ្វីទាល់តែសោះទ គ្រាន់តែថា សៀវភៅ ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ បាញ់ឆ្ពោះតែទៅលើ កំហុស ដែលត្រូវបានធ្វើដដែល ជាដដែល ។
ខ្ញុំបាទ គ្មានទាល់តែសោះ នូវបំណងតិះដៀល ដល់តួអង្គទាំងនោះ ឬក៏ បំផុសឱ្យមានកំហឹង គំនុំគុំកួន រវាងប្រជាជាតិខ្មែរ និង បរទេសទាំងឡាយដែល ជាប់ពាក់ព័ន្ធ ។ ដូច្នេះ សូមបង្ការជាមុនថា ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ ពុំ មែនជាកម្មបទ ឬក៏ជាឧបករណ៍សម្រាប់តិះដៀល ឬ បង្កើតកំហឹង សម្អប់ គំនុំគុំ កួនចំពោះតួអង្គណាមួយ ឬ ក៏ប្រកាន់រើសអើងជាតិសាសន៍ណាមួយឡើយ ប៉ុន្ត វាគឺជាអ្វីដែលចាំបាច់ត្រូវតែសិក្សាឈ្វេងយល់តែប៉ុណ្ណោះ ។
ចំណុច និង ពាក្យពេចន៍ជាច្រើននៅក្នុងសៀវភៅនេះ អាចឱ្យគេចាត់ទុក ថាជាការតិះដៀល ឬ បំផុសកំហឹង និង ក្តីស្អប់ខ្ពើមតាំងពីតួអង្គជាបុគ្គល ជាក្រុម ជាបក្សនយោបាយ រហូតដល់ជាតិសាសន៍ ។ ខ្ញុំបាទសូមបញ្ជាក់ថា ទាំងនោះ ដោយសារតែ « ចៀសពុំរួច » ដ្បិតសៀវភៅ ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ គឺជាការ « យកការណ៍ពិតមកលាតត្រដាង » ដ្បិតកន្លងមក មានការយល់ច្រឡំ គួរឱ្យកត់សម្គាល់ ហើយមានករណីខ្លះ ត្រូវបានយល់ច្រឡំ ឬក៏យល់ខុស ទាំងស្រុង ដោយសារតែត្រូវបានគេបំភ័ន្តដោយចេតនា ឬក៏ដោយអចេតនា ឬក៏ ដោយសារតែខ្វះការពិគ្រោះផ្គូផ្គង ដើម្បី ឆ្លុះបញ្ចាំង ។
ក្តីប្រាថ្នាតែមួយគត់របស់ខ្ញុំ គឺ កុំឱ្យបថាថាពិខ្មែរ តើរថាធំលើថាទចាស់ ឆីកុំធ្វើកំហុសថាថ្មីទៀត បូចអ្វីដែលត្រូវបានទ្វីបដែលជាបង្អែលពីអតីតកាល ។ ខ្ញុំបាទសង្ឃឹមថា សៀវភៅ ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ នឹងបានជាផ្នែកណាដ៏តូចមួយ ក្នុង ការបញ្ចៀសនូវអ្វីដែលខ្ញុំហៅថា « ដានចាស់ » នោះ ។
អ្វីដែលយកមកបរិយាយក្នុងសៀវភៅ ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ ត្រូវបានបោះពុម្ពផ្សាយជាសាធារណៈយ៉ាងទូលំទូលាយរួចទៅហើយ ។ ដូច្នេះ ប្រសិនបើមានកំហុសណាមួយនោះ ក៏មកតែពីឯកសារដែលខ្ញុំបានប្រើប្រាស់ នោះ ឬ ក៏ដោយសារតែការយល់ដឹងរបស់ខ្ញុំ នៅមានកម្រិត ឬក៏ដោយសារការ ភ្លាំងភ្លាត់ដោយអចេតនា ។ ខ្ញុំបាទរង់ចាំទទួលមតិកែលម្អ ឬ កែតម្រូវ ពីគ្រប់ មជ្ឈដ្ឋាន ។
បរិបទដ៏ជាគំរូដែលខ្មែរគ្រប់ជំនាន់គប្បីចងចាំជាដរាប គឺចាប់តាំងពីដើម ទសវត្សរ៍ឆ្នាំ១៩៨០ មក ខ្មែរគ្រប់និន្នាការ រួមទាំងព្រះសង្ឃផង លើកលែងតែពួក ខ្មែរក្រហម សុទ្ធតែបានរួមចំណែកយ៉ាងសកម្ម ក្នុងការបញ្ចប់សង្គ្រាម និង ការ បង្រួបបង្រួមជាតិ ។ ខ្ញុំក៏បានលើករឿងរ៉ាវទាំងនោះដោយសង្ខេបផងដែរ ដ្បិតជា អ្វីដែលគេចង់ឃើញ ប៉ុន្តែមិនដែលបានឃើញឡើយ នៅលើទំព័រប្រវត្តិសាស្ត ខ្មែរ ជាច្រើនរយឆ្នាំ ។
កវីនិពន្ធ ប៉ាកាពេជ្រ ឈ្នះពាន រង្វាន់លេខ១ ផ្នែក កំណាព្យ ពីមហោស្រពអក្សរសិល្ប៍ព្រះសីហនុរាជ ឆ្នាំ២០០១ តាមរយៈស្នាដៃចំណងជើងថា មកដល់ស្រុកវិញ បោះពុម្ពនៅឆ្នាំ ២០០៤ ឆ្នាំ២០០៧ ឈ្នះពានលេខ៣ ផ្នែកពិការភាព ពីក្រសួងព័ត៌មាន ។
ដោយឡែក ប៉ាកាពេជ្រ បានរៀបចំបោះពុម្ព នៅឆ្នាំ២០២២ ដែលមានចំណងជើងថា ដានចាស់នៃកម្ពុជាមានចំនួន៥០០ក្បាល ដើម្បី ជាចំណងដៃ សម្រាប់ ប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ
ក្រោមការឧបត្ថម្ភ ដោយ សប្បុរសជន ធ្លាប់រស់នៅ វត្ត បទុមវតីរាជវរារាម កុដិលេខ១៩.នៅឆ្នាំ២០២៣នេះ យើងនិងគ្រង បោះពុម្ព ចំនួន ១,០០០ក្បាលបន្ថែមទៀតដោយបាន ឧបត្ថម្ភ ពីចាងហ្វាង ម្នាក់និងមេធាវីម្នាក់ ដែលធ្លាប់ឆ្លងកាត់ ប្រវត្តិកំសត់ជាមួយគ្នា អរគុណ សន្តិភាព៕
Post a Comment