ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមុខងារសាធារណៈ មានកិត្តិយស ចូលរួមក្នុងការអបអរសារទរពោរពេញដោយមោទកភាព ក្នុងការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។


ស្របពេលនៃមោទកភាពនេះ យើងខ្ញុំមានក្តីអំណរ កោតសរសើរ និងសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្ត្រីជំនាញទាំងអស់ ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងបេសកកម្ម និងដំណើរការដ៏ស្វិតស្វាញ ក្នុងការស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់។ ជាងនេះទៅទៀត យើងខ្ញុំសូមអរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួមកម្លាំងគ្នាជាធ្លុង ក្នុងស្មារតី «ខ្មែរតែមួយ» និងស្មារតី «ខ្មែរធ្វើបាន» ក្នុងការ ការពារ ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ បូរណភាពទឹកដី និងអធិបតេយ្យភាព ហើយរួមគ្នាជ្រោងទង់កម្ពុជាឲ្យកាន់តែមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។


#អបអរសាទរកម្ពុជា #អរគុណសន្តិភាព #ភាសាបេះដូងសម្រាប់កម្ពុជា

Powered by Blogger.