ថ្នាក់ដឹកនាំ១៣ប្រទេស ផ្ញើសារអបអរសាទរនាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ដោយបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលមានឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី ក្នុងអាណត្តិទី៧ នៃឆ្នាំ២០២៣។

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង កាលពីថ្ងៃទី២២ ខែសីហា ថ្នាក់ដឹកនាំប្រទេសចំនួន១៣ បានផ្ញើសារអបអរសារទរ ជូនឯកឧត្ដមកត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា។

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានាធិបតីហ្គាណា ឯកឧត្ដម ណាណា អាដូ ដានក្វា អាគូហ្វូ អាដូ (NANA ADDO DANKWA AKUFO-ADDO) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អ៉ីប្រាហ៊ីម ម៉ូហាម៉េដ សូលី (Ibrahim Mohamed Solih) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តី បេឡារុស ឯកឧត្តម រូមេន ហ្គូឡូវឈីនកូ (Roman Golovchenko) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តី ទុយនីស៉ី ឯកឧត្តម អាម៉ែត ហាឆ៉ានី (Ahmed Hachani) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តី សិង្ហបុរី ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តី ចិន ឯកឧត្តម លី ឈាង (Li Qiang) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តី ជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីថ្មីទើបឡើងកាន់តំណែងរបស់ប្រទេសថៃ លោក ស្រេតថា​ ថាវីស៊ីន (Srettha Thavisin) បានផ្ញើសារអបអរសាទរឯកឧត្ដ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា តាមការសន្ទនាផ្ទាល់មាត់។

អតីតនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា (Prayuth Chan-O-Cha) បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីយ៉ាន់ម៉ា មីន អោងឡាំង បានផ្ញើសារអបអរសាទរ​ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត បានចូលរួមផ្ញើសារអបអរសាទរឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។


Powered by Blogger.