ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

 បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលស្រុក មេឃុំ-ចៅសង្កាត់ ជាច្រើនរូប។

សូមបញ្ជាក់ផងដែរ ឯកឧត្តម កែ សួនសុភាព ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ៕



Powered by Blogger.