ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីអបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងនៅក្រសួងព័ត៌មាន

 រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងព័ត៌មានចូលរួមយ៉ាងច្រើនកុះករ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានបានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវគណៈកម្មាធិការបេតិកភណ្ឌពិភពបានសម្រេចជាឯកច្ឆ័ន្ទចុះបញ្ជីបេកតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងគូសបញ្ជាក់ថានេះគឺជាមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។





Powered by Blogger.