អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ ចុះពិនិត្យមេីលទីតាំងស្តុក និងចែកចាយសត្វមាន់ ស្រុកម៉ាឡៃ
(បនបន្ទាយមានជ័យ) លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណេីរលោក ឈុន ប៊ុនថា នាយកទីចាត់អន្តរវិស័យ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យមេីលទីតាំងស្តុក និងចែកចាយសត្វមាន់ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងការចុះទីតាំងខាងលេី ដេីម្បីពិនិត្យទៅច្បាប់អនុញ្ញាតនៃការនាំចូលសត្វមាន់រស់ពីប្រទេសថៃចូលមកកម្ពុជា ដេីម្បីចែកចាយក្នុងទីផ្សានៅក្នុងប្រទេសកម្ពុជា។
យោងអនុសាសន៍ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានធ្វេីការណែនាំដល់ម្ចាស់ទីតាំងដែលស្តុកសត្វមាន់ដេីម្បីចែកចាយបន្តទៅតាមបណ្តារ ត្រូវសម្អាតអនាម័យទីតាំងឱ្យបានល្អ កុំឱ្យមានជះក្លិនស្អុយ និងធ្វេីការសម្អាតបរិស្ថានជុំវិញឱ្យបានល្អ។
បេីតាមការបញ្ជាក់ពីមន្ត្រីបសុពេទ្យដែលប្រចាំការនៅទីនោះបានប្រាប់ឱ្យដឹងថា ៖ ទីតាំងស្តុកចែកចាយមាន់ខាងលេី មុនការនាំចូលសត្វមាន់មកកាន់ទីផ្សាកម្ពុជា ឆ្លងកាត់កាត់ការពិនិត្យសុខភាពសត្វយ៉ាងម៉តចត់ពីប្រទេសថៃមុនអនុញ្ញាតឱ្យនាំចូល។ មន្ត្រីដ៏ដែលបញ្ជាក់ថា ទីតាំងខាងលេីមានក្រុមហ៊ុនចំនួន៣ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ(ច្បាប់ចេញពីអគ្គនាយកដ្ឋាន) ដេីម្បីនាំចូលសត្វមាន់ចែកចាយបន្តទីតាមបណ្តាខេត្តផ្សេងៗ។ ដោយក្រុមហ៊ុនទាំង៣មាន ១-ក្រុមហ៊ុន កូ ឡែន (២ច្បាប់), ២-ក្រុមហ៊ុនគន្ធារស្មីពេជ្យ(២ច្បាប់), ៣-ក្រុមហ៊ុនហ្វាញ គ្រុប (២ច្បាប់) ដោយក្នុងមួុយច្បាប់អនុញ្ញាតដឹកបានត្រឹមតែសត្វមាន់២០០០ក្បាលប៉ុណ្ណោះ។ ក្នុងមួយថ្ងៃក្រុមហ៊ុននីមួយៗចេញចំនួន២ច្បាប់ ដឹកសត្វមាន់ចន្លោះពី៣០០០ ទៅ៤០០០ក្បាល៕
Post a Comment