ឆ្លៀតពេល បែន លើកទ័ពការពារព្រះអង្គអេង និង រាជវង្សានុវង្ស ទៅស្រុកសៀម បក្សពួក មូ បាននាំគ្នាលើកទ័ពចូលរាជធានីឧដុង្គ

 ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០  វគ្គ៧ 

ក្រោយពីនោះមកទៀត ត្រូវបានធ្វើដោយ សឺន ង៉ុកថាញ់ និង ស្ម័គ្របក្សរបស់គាត់ ដែល

យើងខ្ញុំនឹងលើកមកបង្ហាញនូវជំពូកក្រោយ ។

ឆ្លៀតពេល បែន លើកទ័ពការពារព្រះអង្គអេង និង រាជវង្សានុវង្ស ទៅស្រុកសៀម បក្សពួក មូ បាននាំគ្នាលើកទ័ពចូលរាជធានីឧដុង្គ ។ ស្តេច សៀម បានដំណឹងនោះក៏ចាត់ បែន ឱ្យមកនៅបាត់ដំបង ហើយបញ្ជាឱ្យលើកទ័ពមកកម្ចាត់ ទែន និង បក្សពួកចេញពីឧដុង្គ បែន ឥតមានប្រកែកឡើយ ចំពោះបញ្ជារបសស្តេចសៀម ដែលឱ្យគាត់មកកាប់សម្លាប់ខ្មែរគ្នាឯង ។

ប៉ុន្តែ បែន ត្រូវបានកងទ័ពរបស់ ទែន វាយរុញច្រានរហូតដល់បាត់ដំបង វិញ ដែលបានសេចក្តីថាសង្គ្រាមរោលរាលពាសពេញប្រទេសខ្មែរ ដោយម្ខាងពឹងដាយ-វៀត និង ម្ខាងពឹងសៀម តទៅទៀត

ទៅដល់បាត់ដំបង កងទ័ពរបស់ បែន បានវាយកងទ័ព ទែន ឱ្យបរាជ័យនៅសមរភូមិព្រែកដូនទាវ បែន ដេញតាម ទែន រហូតដល់ភ្នំពេញ ហើយចាប់ ទែន បាន នាំយកទៅថ្វាយព្រះចៅសៀម ប៉ុន្តែស្តេចសៀម លើកលែងទោសឱ្យ

ទែន ដើម្បី ទុកប្រើប្រាស់នៅថ្ងៃក្រោយ

បក្សពួករបស់ បែន និង សួស នាំគ្នាច្បាំងរហូតចាប់ មូ បាន សម្លាប់ចោលទៅ  ចំណែក ពាង ជាប្អូនប្រុសរបស់ មូ ត្រូវបានទ័ពខ្មែរ មកពីស្រុកទ្រាំង ដឹកនាំដោយពួក តៃសឺន ចាប់សម្លាប់ចោលដែរ ដូច្នេះ សោកនាដកម្ម បានធ្លាក់មកលើ មូ និង ពាង វិញម្តង ដែលជាសរុបទៅ គឺសុទ្ធតែជាការខាតបង់ និង ការឈឺចាប់ព្រាត់ប្រាសរបស់ខ្មែរ ទាំងអស់ ហើយនោះក៏ព្រោះតែកំហឹង និង គំនុំ របស់

ស្ត្រីអភិជនម្នាក់ គឺ ជំទាវ ឡាង ។

នៅពេលបានដឹងថា កូនប្រុសទាំង នាក់ ចុងក្រោយរបស់គាត់ ត្រូវបានគេសម្លាប់ជំទាវ ឡាង ដ៏មានចិត្តមានះអង់អាច ក៏ប្រមូលបក្សពួកប្រកូកប្រកាសឃោសនាប្រឆាំងឡើង ហើយឈាមរបស់រាស្ត្រខ្មែរ ក៏ខ្ចាយពាសពេញព្រះធរណី អាយុជីវិត នៃ រាស្ត្រខ្មែរ ក៏ត្រូវបានផ្តាច់ផ្តិល និរាសព្រាត់ប្រាសវិនាសហិនហោច ក៏កើតឡើងពាសពេញនគរខ្មែរទៀត ដោយសារតែគំនុំដ៏មានះ នៃជំទាវ ឡាង ។ ប៉ុន្មានរយឆ្នាំក្រោយមក យើងនឹងបានឃើញទិដ្ឋភាពដ៏គួរឱ្យ​សង្វេគ​ពន់ពេក ដ៏មហាវិនាសលើសនោះទៅទៀត កើតឡើងនៅលើទឹកដីខ្មែរ ម្តងទៀត ដោយសារ

តែ « កំហឹង  គំនុំ និងការសងសឹក » របស់អង្គសម្តេច នរោត្តម សីហនុ

លោក អាដេម៉ា ឡឺក្លែរ៍ បានសរសេរថា បន្ទាប់ពីប្រមូលបានជាទ័ព

ហើ ជំទាវ ឡាង បានឡើងជិះដំរីបញ្ជាទ័ព ចូលប្រយុទ្ធយ៉ាងអង់អាចលើសពីមនុស្សប្រុសទៅទៀត

ប្រសិនបើសន្សំកម្លាំងទាំងនោះ ប្រឆាំងនឹងសត្រូវបរទេស នោះពិតជាមានប្រយោជន៍ដល់ជាតិមាតុភូមិយ៉ាងក្រៃលែង ប៉ុន្តែ « កំហឹង » របស់ជំទាវ ឡាង បាននាំមកនូវក្តីវិនាសអន្តរាយមួយជាន់ហើយ មួយជាន់ទៀត ដល់មនុស្សទូទាំងនគរ

ទីបំផុត ជំទាវ ឡាង ត្រូវគេចាប់ខ្លួនបាន នៅក្នុងការប្រយុទ្ធ​​ដ៏ស៊ីសាច់ហុត

ឈាមគ្នាមួយ នៅក្បែរឧដុង្គ អំណាច ក៏បានធ្លាក់ទៅក្នុងដៃ បែន ហើយ បែន ក៏កាប់សម្លាប់នូវរាល់នរណាក៏ដោយដែលគាត់មិនពេញចិត្ត សូម្បីតែ សួស ជាដៃគូបះបោររបស់គាត់ ក៏គាត់សម្លាប់ចោលដែរនៅក្នុងឆ្នាំ១៧៩០ នៅពេលដែល សួស ត្រូវគ្នាជាមួយ អរជូន ចៅហ្វាយខេត្តត្បូងឃ្មុំ បែន ស្តាប់តែបញ្ជារបស់សៀម ប៉ុណ្ណោះ

បែន បានបញ្ជាឱ្យគេខ្លុះច្រមុះជំទាវ ឡាង និង បក្សពួក ដូចជាសត្វក្របី

និងធ្វើទារុណកម្មដោយប្រការ    ផ្សេងៗ ។ ក្នុងមួយថ្ងៃ គេឱ្យបាយ ទៅបក្សពួករបស់ជំទាវ ឡាង ទទួលទានតែមួយពំនូតម្នាក់ប៉ុណ្ណោះ រាល់ថ្ងៃគេវាយធ្វើបាប ឱ្យជំទាវ ឡាង និង បក្សពួក ដែលត្រូវគេខ្លុះច្រមុះដូចក្របីនោះ « វារ » នឹងជង្គង់ដូចក្របី ទៅកាន់វាលស្រែ ឱ្យ « ស៊ីស្មៅ » ​​ក្នុងវាលស្រែ ដូចជាសត្វក្របី យូរថ្ងៃទៅ នៅពេលនរណាម្នាក់ស្គមបាក់កម្លាំង វារទៅមុខលែងរួច ទើប បែន បញ្ជាឱ្យគេកាត់ក្បាលចោល

គិតត្រឹមតែប៉ុន្មានឆ្នាំមកនោះ ភាពសោកសៅដ៏ច្រើនរាប់មិនអស់ កើត

ឡើងដំបូងដោយសារតែវិបុលរាជ ស៊ូ បន្ទាប់មកគឺកំហឹង  គំនុំ គឺការសងសឹករបស់ ជំទាវ ឡាង ក៏បានអូសទាញកូនប្រុសទាំង របស់គាត់  កងទ័ព និង រាស្ត្រខ្មែរ ទៅស្លាប់ក្នុងសមរភូមិ រហូតដល់ចាប់ព្រះរាជា ជ្រមុជទឹកយ៉ាងប្រមាថ ថែមទាំងនាំឱ្យពួកដាយ-វៀត និង សៀម មកធ្វើបាប បំផ្លិចបំផ្លាញកាប់សម្លាប់រាស្ត្រ និងជាតិខ្មែរ ថែមទៀត ហើយទីបំផុតភាពសោកសៅដ៏ទារុណ ក៏ធ្លាក់ទៅលើជំទាវ ឡាង  និង បក្សពួក ដែលជាសរុបទៅ គឺសុទ្ធតែជាមនុស្សខ្មែរ គឺជាការឈឺចាប់ និង ខាតបង់ដ៏មិនអាចបរិយាយបាន

 

Powered by Blogger.