ប្រតិបត្តិការពន្លត់អគ្គីភ័យ ឆេះសណ្ឋាគារ មីង ឌូ នៅក្រុងប៉ោយប៉ែត

 បន្ទាយមានជ័យ: យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោងប្រមាណ ៩និង៣០នាទី មានករណីអគ្គិភ័យមួយបានឆាបឆេះសណ្ឋាគារមួយកន្លែង យីហោ មីង ឌូ  ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមូលហេតុ ឆ្លងចារន្ធអគ្គីសនី ឆេះជាន់លើបង្អស់ជាន់ទី៩ ដែលជាឃ្លាំងទុកសំភារៈចាស់ៗ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងកើតហេតុ ភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធិភាព មិនរាលដាលបន្ត។

កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ និងកម្លាំងក្រោមឱវាទ កម្លាំងប្រចាំបញ្ជា កម្លាំងជំនាញពន្លត់អគ្គីភ័យ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរះនគរបាលការពារព្រំដែនគោក៩១១,៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គីភ័យមួ

ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ រួមសហការជាមួយម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុមហ៊ុនកាស៉ីណូនៅជាយដែន និង អាជ្ញាធរថៃ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ក្រុមសង្គ្រោះ មួយចំនួនមកជួយកន្លែងកើតហេតុផងដែរ។


ក្រោយពីមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធ បានទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង១០:៣០នាទីយប់ថ្ងៃដដែល។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិតឬរបួសឡើយ៕


















Powered by Blogger.