ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះផ្តល់ជូននូវសម្ភារៈពេទ្
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ខេត្តរតនគីរី មន្ទីរសុខាភិបាល
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះផ្តល់ជូននូវសម្ភារៈពេទ្យរួមមាន៖ ស្រោមដៃពេទ្យចំនួន ២៥កេស ស្មើនឹង ២៥០,០០០ ស្រោមដៃ និង Covid-19 Antigen Test ចំនួន ៤០ប្រអប់ ដែលជាអំណេាយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគីរី និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តរតនគីរី ដោយមានការចូលរួមពិធីប្រគល់ពី ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា ឯកឧត្តម ស៊ុន គង់ ឯកឧត្តម កប វណ្ណ: វេជ្ជបណ្ឌិត មួង សុជាតិ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយ អ្នកគ្រូពេទ្យ ចាន់ ទិន្នារី សមាជិកអចិន្រ្តៃយ៍ លោក ពាង ជាលី វេជ្ជបណ្ឌិត ទៀប ណារ៉េត លោក ឌី បាំង សមាជិក ព្រមជាមួយនឹងសមាជិកសមាជិកា ចំនួន១១ នាក់ផ្សេងទៀត។
Post a Comment