ដាក់ជណ្តើរឡេីងដំបូលស័ង្កសី ជួយទប់កម្មករម្នាក់ទៀត ប៉ះខ្សែរភ្លើងស្រាតឆក់របួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់យកជណ្ដើរដាក់ឡើងដំបូលស័ង្ហសី ជួយទប់កម្មករម្នាក់ទៀតដែលឡើងលើដំបូលដើម្បីបិតកាវដំបូលលិចទឹកភ្លៀងបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចយករថយន្តស្ទួចមកស្ទួចជនរងគ្រោះពីលេីដំបូលចុះក្រោមដឹកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចឃ្លាំងលក់ថ្នាំលាបពណ៌ មួយកន្លែង តាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកម្មករក្នុងឃ្លាំងខាងលេីបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ មុខរបរបុគ្កលិកក្នុងឃ្លាំងលក់ថ្នាំលាបពណ៌ មានទីលំនៅស្រុកលេីកដែក ខេត្តកណ្ដាល ។ មុនពេលកេីតហេតុជនរងគ្រោះបានយកជណ្ដេីរឡេីងលេីដំបូលឃ្លាំងដេីម្បីជួយទប់ឱ្យកម្មករដូចគ្នាបាញ់កាវ តែឡេីងដល់លេីដំបូលភ្លាមក៏ប៉ះជាមួយខ្សែភ្លេីងស្រាតបណ្ដាលឱ្យឆ្លងចរន្តឆក់រងរបួសធ្ងន់ធ្ងរ តែម្ដង ។
ក្រោយកេីតហេតុ កម្មករដូចគ្នាបានប្រញាប់ទៅបិតកុងតាក់ភ្លេីង ដេីម្បីឡេីងជួយសង្គ្រោះ និងទាក់ទៅអាជ្ញាធរមូលដ្ឋាន និងយករថយន្តស្ទួចមកស្ទូចយកជនរងគ្រោះចុះមកក្រោម បញ្ជូនតាមរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនដឹងយកទៅមន្ទីរពេទ្យលោកសង្ឃ (ព្រះកុសុមៈ ) ដេីម្បីសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ ៕
Post a Comment