កម្លាំងនគរបាលចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិស្សតាមសាលារៀន

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: បង្ក្រាបរាល់បទល្មើសខុសច្បាប់ -បទល្មើសព្រហ្មទណ្ឌ -បទល្មើសជួញដូរគ្រឿងញៀន -បទល្មើសជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទំរង់ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសង្គម។

នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានចុះប្រតិបត្តិការ យាមល្បាតតាមទីប្រជុំជន -ផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព -ផលប៉ះពាល់នៃគ្រឿងញៀន -ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យសិស្សនិងប្រជាពលរដ្ឋបានយល់ដឹង និងរួមគ្នាកាត់បន្ថយការល្មើសច្បាប់ និងបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន។

ក្រៅពីការងារស្នូល ជាប្រចាំថ្ងៃកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយការទទួលខុសត្រូវរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចុះជួយសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។

ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានចាត់កម្លាំងប្រចាំការ វេនយាម-ល្បាត ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ គ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យដែលកើតឡើងជាយថាហេតុផងដែរ៕




















Powered by Blogger.