ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ វគ្គទី៣
ហើយព្រះរាជា ក៏នៅតែមិនបានធ្វើជាសញ្ញាទៀត ។ វិបុលរាជ ស៊ូ ដ៏កំពុងស្រេឃ្លានព្រះជន្មរបស់មហាឧបរាជ អន្ទះសាយ៉ាងខ្លាំង ព្រោះគាត់គិតថាប្រសិនបើព្រះរាជា
សួរនាំអំពីការរៀបចំផែនការក្បត់នេះ ឬមួយក៏ព្រះរាជា
បានសួរនាំដឹងរឿងរ៉ាវនោះសព្វគ្រប់ហើយ ឬក៏យ៉ាងណានោះ កំហុសឧក្រិដ្ឋ ច្បាស់ជាធ្លាក់ស្រោចទៅលើខ្លួនគាត់។ វិបុលរាជ ស៊ូ បានចូលគាល់ញុះញង់ព្រះរាជា ម្តងទៀតថា មហាឧបរាជ បានរៀបចំអាវុធយុទ្ធភណ្ឌទុកជាស្រេចនៅក្នុងព្រះដំណាក់ ។
ហេតុនេះ ត្រូវចាត់ការឱ្យរហ័ស ពុំនោះទេនឹងយឺតពេល
។
ព្រះរាជាអង្គនន់
មានក្តីបារម្ភជាខ្លាំង
ហើយថាទ្រង់នឹងធ្វើជាសញ្ញា នៅពេលក្រសាលបាស្កា
ល្ងាចនេះ ។ ប៉ុន្តែនៅពេលក្រសាលបាស្កា ទ្រង់ក៏នៅតែមិនធ្វើអ្វីជាសញ្ញាដដែល ព្រោះទ្រង់ក៏ខ្លាចចាញ់កល វិបុលរាជ ស៊ូ ដែរ ដោយសារ
ទ្រង់សម្គាល់ឃើញថា មហាឧបរាជ ហាក់ដូចជាគ្មានអ្វីគួរឱ្យសង្ស័យសោះ ។
ជាអកុសល ទ្រង់បានគ្រវាសព្រះនេត្រ ទតទៅចំវិបុលរាជ ស៊ូ តែបន្តិច វិបុលរាជ ស៊ូ ក៏ដកកាំបិតស្នៀត ស្ទុះទៅចាក់ចំចង្កេះមហាឧបរាជ បណ្តាលឱ្យ មហាឧបរាជ ស្រែកយ៉ាងខ្លាំង ដោយការឈឺចាប់ ហើយដួលទៅអោបព្រះបាទ (ជើង ) ព្រះរាជា ។ ព្រះរាជា ដោយក្តីរន្ធត់ពេក ក៏ស្ទុះទៅបីត្រកងព្រះអនុជ ឡើង ទើបមហាឧបរាជ រៀបរាប់ទូលថ្វាយព្រះរាជា អំពីវិបុលរាជ ស៊ូ ទៅញុះញង់ព្រះអង្គ (មហាឧបរាជ) ប៉ុន្តែព្រះអង្គបានប្រកែក ហើយក៏មិនបានទូលថ្វាយឡើយ ព្រោះមិនចង់ឱ្យមានទំនាស់កាន់តែធំ ។
ព្រះរាជា ក៏បានបញ្ជាឱ្យគេចាប់ វិបុលរាជ ស៊ូ ប្រគល់ទៅឱ្យចៅក្រមដាក់ទោសតាមច្បាប់ នៅក្នុងខែធ្នូ ឆ្នាំ១៧៧៧ នោះ ។
សូមត្រលប់ថយក្រោយបន្តិចថា
កាលពីមួយ ឬ ពីរឆ្នាំមុន វិបុលរាជ ស៊ូ បានស្រឡាញ់ស្រីស្នំម្នាក់ ដែលព្រះរាជាសព្វព្រះទ័យ ទើបតែលើកឱ្យធ្វើជាស្នំឯក ។ ថ្ងៃមួយព្រះរាជា ទើបតែយាងចេញទៅបំពេញព្រះរាជកិច្ចបន្តិច ក៏យាងត្រលប់មកវិញ
ក៏ឃើញ
វិបុលរាជ
ស៊ូ កំពុងចាប់រំលោភ
ស្នំឯក រូបនោះ ។ វិបុលរាជ ស៊ូ ស្ទុះទៅហូតដាវមកគំរាមព្រះរាជា ឱ្យ ព្រះរាជា
បើកផ្លូវ ហើយវិបុលរាជស៊ូ ក៏ស្ទុះរត់ចេញទៅ ។
ពួកអ្នកយាមនៅពេលដឹងរឿងរ៉ាវ ក៏នាំគ្នាដេញតាម ហើយបាញ់ព្រួញ
ត្រូវឆ្អឹងជំនីវិបុលរាជ ស៊ូ ដេកដួលនៅលើដី ។ ប៉ុន្តែព្រះរាជា គិតគូរពីប្រទេសជាតិ
និង សុខទុក្ខប្រជារាស្ត្រជាធំ
ក៏លើកលែងទោសឱ្យវិបុលរាជ
ស៊ូ ( ពីព្រោះ
គ្រួសាររបស់វិបុលរាជ ស៊ូ អាចបង្កព្យុះភ្លៀងដល់នគរ ) ។
ក្រុមចៅក្រម ដោយឃើញថាវិបុលរាជ ស៊ូ
មានទោសជាក់ស្តែងបែប
នោះ ក៏សម្រេចកាត់ទោសប្រហារជីវិត វិបុលរាជ ស៊ូ នោះចោលទៅ ។ ប៉ុន្តែរឿងសោកសៅដ៏គួរឱ្យស្អប់ខ្ពើមក្នុងប្រវត្តិសាស្ត្រ មិនបានបញ្ចប់ត្រឹមនោះទេ ហើយធាតុពិត វាទើបតែចាប់ផ្តើមប៉ុណ្ណោះ ។
ម្តាយរបស់វិបុលរាជ ស៊ូ គឺជំទាវ ឡាង មានកំហឹងយ៉ាងខ្លាំង ចំពោះការកាត់ទោសប្រហារជីវិតកូនប្រុសរបស់គាត់
និង បានតាំងចិត្តថា នឹងស្វែងរកការ «
សងសឹក » ចំពោះព្រះរាជា
អង្គនន់ ។ ជំទាវ ឡាង មិនបានគិតដល់ថា កូនប្រុសរបស់គាត់ គឺវិបុលរាជ ស៊ូ បានប្រព្រឹត្តកំហុសធ្ងន់ៗប៉ុន្មានលើកមកនោះទេ ។
យើងអាចយល់បានថា
ម្យ៉ាងព្រោះជំទាវ ឡាង ចាត់ទុកទង្វើរបស់ព្រះរាជាអង្គនន់ ថាជាការបំបាក់ « អំណាច » នៃ គ្រួសាររបស់គាត់ផង ព្រោះបក្ខពួកជំទាវ ឡាង
គឺជាមនុស្សមានទំនោរទៅរកដាយ-វៀត ចំណែកព្រះរាជា អង្គនន់ មានទំនោរប្រឆាំងដាយ-វៀត ។
ជំទាវ ឡាង បានទៅសុំសពវិបុលរាជ ស៊ូ ជាកូន មកធ្វើបុណ្យ រួចហើយក៏បានព្យាយាមបញ្ចុះបញ្ចូលកូនប្រុសទាំង ៤ នាក់ទៀត ឱ្យបះបោរប្រឆាំងនឹង
ព្រះរាជាអង្គនន់
។ ប៉ុន្តែកូនប្រុសទាំង ៤ ដែលជាចៅហ្វាយខេត្ត មិនព្រមបះបោរ
ប្រឆាំងព្រះរាជា ឡើយ ។នៅមានបន្ត
Post a Comment