សាឡង់ច្រើនគ្រឿង សម្រុកបូមខ្សាច់ក្បែរៗច្រាំង មិនដឹងថាមានអាជ្ញាប័ណ្ណឬក៏យ៉ាងណា វគ្គ១
នៅថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2023 ខេត្តកណ្តាល សាឡង់ជាច្រើនគ្រឿង សម្រុកបូមខ្សាច់ទាំងយប់ ទាំងថ្ងៃ នៅក្បែរៗច្រាំងទន្លេ នៅចំណុចចុងកោះអន្លង់ចិន ដោយគ្មានការបោះពោងកំណត់ និងបូមនៅកន្លែងដដែលៗ បើនៅតែដូច្នេះ ដីចម្ការ និងលំនៅដ្ឋានរបស់គាត់ ប្រាកដជាបាក់ស្រុត ចូលទន្លេ ខ្ទេចគ្មានសល់
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងអ្នកភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា ប្រមាណជាង៣ខែមកហើយ ដែលពួកគាត់ឃើញសាឡងបូមខ្សាច់ជាច្រើនគ្រឿង បាននាំគ្នាសម្រុកបូមខ្សាច់ នៅក្នុងទន្លេបាសាក់ ដែលការបូមនេះ គឺនៅក្បែរៗច្រាំងតែម្តង ទាំងនៅត្រើយខាងកើត ភូមិព្រែកដូង និងត្រើយខាងលិច ភូមិចុងកោះអន្លង់ចិន ដោយការបូមនោះ គឺចាប់តាំងពីម៉ោងបួន-ប្រាំ ទៀបភ្លឺរហូតដល់ម៉ោង៦ល្ងាចទើបឈប់ បង្កសំឡេងទ្រហឹង ជាពិសេស រំខានដល់សិស្សសាលាដែលរៀននៅសាលាបឋមសិក្សាចុងកោះ និងធ្វើឱ្យដីរបស់ពួកគាត់ចាប់ផ្តើមរអិលបាក់ស្រុតជាបណ្តើរៗផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជ្រាបដែរឬទេនៅក្នុងករណីនេះ ។
លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ បានប្រាប់មកអង្គភាពអ្នកសារព័ត៌មានយើងថាលោកមិនបានដឹងថា ក្រុមហ៊ុនបូមខ្សាច់នោះឈ្មោះអីនោះទេ គ្រាន់តែ ដឹងថាគេរត់ច្បាប់យូរដែរហើយ ប៉ុន្តែ លោកមិនដែលឃើញអាជ្ញាប័ណ្ណនោះទេហើយលោកនឹងស៊ើបរឿងហ្នឹងបន្ត។
ចំណែកលោក ប៉ូ ឆាង ចៅសង្កាត់កោះអន្លង់ចិន បានបញ្ជាក់ផងដែលថាសង្កាត់មិនទាន់ដឹងថា ក្រុមនោះឈ្មោះអ្វី និងមានអាជ្ញាប័ណ្ណ ឬអត់នោះទេ ហើយលោកនឹងរាយការណ៍ទៅលោកអភិបាលក្រុង ដើម្បីអន្តរាគមន៍រឿងបញ្ហានេះ។
លោក ជា សារិទ្ធ ប្រធានរ៉ែនិងថាមពលខេត្តកណ្តាល មិនបានពន្យល់អ្វីឱ្យបានក្បោះក្បាយនោះទេ ដោយគ្រាន់តែឆ្លើយតបតាមប្រពន្ទ័តេឡេក្រាម យ៉ាងខ្លីថា “អាជ្ញាបណ្ណ័ចេញដោយរដ្ឋបាលខេត្ត។
យោងតាមសម្ដី លោកកុយណារ៉ុង មេឃុំកំពង់ស្វាយ លោកប៉ូ ឆាង ចៅសង្កាត់កោះអន្លង់ចិន និងលោក ជា សារិទ្ធ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាល បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួន ជាមន្ត្រីធ្វើការឆក់ល្វែងមិនមានទំនួលខុសត្រូវនៃកាតព្វកិច្ច ជំនាញរបស់ខ្លួន ក្នុងនាមលោកជាសារិទ្ធ មានតួនាទីជាប្រធានមន្ទីរខេត្ត កណ្តាល។
អង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ឯកឧត្តម..ឮកែវ រតនៈ.រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment