ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក

 

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាលើគោលការណ៍នៃការបន្ធូរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម, ឯកឧត្តម អគ្គនាយកដ្ឋានពន្ធនាគារ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមចំណុះ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ











Powered by Blogger.