លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំទទួលផែនការ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួម លោក លោកស្រីស្នងការរង ទទួលផែន ពាក់ព័ន្ធ លោកនាយ នាយរង ការិយាល័យ ពាក់ព័ន្ធ លោកអធិការ-អធិការរង នាយផ្នែក នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧

 ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ 

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំទទួលផែនការ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួម លោក លោកស្រីស្នងការរង ទទួលផែន ពាក់ព័ន្ធ លោកនាយ នាយរង ការិយាល័យ ពាក់ព័ន្ធ លោកអធិការ-អធិការរង នាយផ្នែក នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧  ។

    កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹង លក្ខណៈសម្បត្តិភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច។ ផែនការងារជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើការងារអនុវត្តន៍ គ្រប់គ្រង តាមដានមុខសញ្ញាសង្ស័យនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ។ លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ។

    លោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ា ស្នងការ បានដាក់ចេញទិសដៅសំខាន់មួយចំនួន ដើម្បីយកទៅអនុវត្ត ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។









Powered by Blogger.