លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិតជាត្រូវថ្នាំសណ្តំរបស់ក្រុមហ៊ុន ឈឿន ចាន់ថន វគ្គ២


 លោក អ៊ុំ រាត្រី ចៅហ្វាយ ខេត្ត បន្ទាយមានជ័យ ដោះដូរទីតាំងដីរដ្ឋ៤កន្លែង ដោយវាយតម្លៃដីរបស់រដ្ឋខុសពីជាក់ស្តែង និងបានបំប៉ោងតម្លៃដីរបស់ក្រុមហ៊ុន ដើម្បីភូតកុហក់ប្រមុខរាជរដ្ឋាភិបាល 

មានការបែកធ្លាយកំណត់ហេតុកិច្ចប្រជុំស្តីពី ការចុះពិនិត្យសិក្សា និងវាយតម្លៃការដោះដូរទីតាំងដីចំនួន៤កន្លែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនមានការចូលរួមពីអង្គភាពពន្ធដារខេត្ត ដែលជាអ្នកបំពេញកាតព្វកិច្ចប្រមូលពន្ធនិងបានអនុវត្តតាមឧបសម្ព័ន្ធទី៧ ស្តីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តបន្ទាយមានជ័យ ដែលភ្ជាប់ជាមួយប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តាមកំណត់ហេតុនៃកិច្ចប្រជុំរដ្ឋបាលខេត្តបានទទួលយកនូវកាកំណត់តម្លៃដីរដ្ឋ៤ទីតាំង និងដីក្រុមហ៊ុន១ទីតាំងដូចខាងក្រោម

-ទីតាំងទី១ ( ដីសួនកុមារ ) ទំហំ ៨ ០៨៧ ម៉ែត្រការ៉េ × ៤០០$/ការ៉េ = ៣ ២៣៤ ៨០០$

-ទីតាំងទី២ ( ដីបេនឡានតូច ឬបេនចាស់ ) ទំហំ ៦ ១៧២ ម៉ែត្រការ៉េ × ៣០០$/ការ៉េ = ១ ៨៥១ ៦០០$

-ទីតាំងទី៣ ( បេនឡានធំឬបេនថ្មីខាងមាត់ស្ទឹង ) ៣ ៩៨៣ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ៩៩៥ ៧៥០$

-ទីតាំងទី៤ ( ដីកាត់ចេញពីប្លង់ផ្សារប៉ោយប៉ែតថ្មី ) ១ ៣៤៤ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ៣៣៦ ០០០$

ដីរដ្ឋ៤ទីតាំងខាងលើមានតម្លៃសរុប ៦ ៤១៨ ១៥០$

-ដីក្រុមហ៊ុន១ទីតាំង នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទំហំ ៥០ ០០០ ម៉ែត្រការ៉េ × ១៣០$/ការ៉េ = ៦ ៥០០ ០០០$

បើតាមមូលដ្ឋានគិតពន្ធប្រថាប់ត្រាវិញ តម្លៃដីរដ្ឋ៤ទីតាំង និងដីក្រុមហ៊ុន១ទីតាំងដូចខាងក្រោម

-ទីតាំងទី១ ( ដីសួនកុមារ ) ទំហំ ៨ ០៨៧ ម៉ែត្រការ៉េ × ១ ០០០$/ការ៉េ = ៨ ០៨៧ ០០០ $

-ទីតាំងទី២ ( ដីបេនឡានតូច ឬបេនចាស់ ) ទំហំ ៦ ១៧២ ម៉ែត្រការ៉េ × ១ ០០០$/ការ៉េ = ៦ ១៧២ ០០០$

-ទីតាំងទី៣ ( បេនឡានធំឬបេនថ្មីខាងមាត់ស្ទឹង ) ៣ ៩៨៣ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ៩៩៥ ៧៥០$

-ទីតាំងទី៤ ( ដីកាត់ចេញពីប្លង់ផ្សារប៉ោយប៉ែតថ្មី ) ១ ៣៤៤ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ១ ៧៤៧ ២០០$

ដីរដ្ឋ៤ទីតាំងខាងលើមានតម្លៃសរុប ១៧ ០០១ ៩៥០$

-ដីក្រុមហ៊ុន១ទីតាំង នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទំហំ ៥០ ០០០ ម៉ែត្រការ៉េ × ១០០$/ការ៉េ = ៥ ០០០ ០០០$ ( ប្រសិនបើជាប់ផ្លូវជាតិលេខ៥ ) ឬ ២ ៥០០ ០០០$ ( ប្រសិនមិនជាប់ផ្លូវជាតិលេខ៥ )

យើងឃើញថាតម្លៃដីរដ្ឋ៤ទីតាំងដែលគិតតាមមូលដ្ឋានគិតពន្ធប្រថាប់ត្រាមានតម្លៃសរុបរហូតដល់ ១៧ ០០១ ៩៥០$ មិនមែនតម្លៃសរុប ៦ ៤១៨ ១៥០$ ដូចលោក អ៊ុំ រាត្រី និងបក្សពួកបានកំណត់នោះទេ នេះជាករណីឃុបឃិតគ្នាកេងប្រវ័ញ្ចញទ្រព្យសម្បត្តិរដ្ឋយ៉ាងពិតប្រាកដ សូមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចមហាបវរធិបតី ហ៊ិន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាមានវិធានការច្បាប់ចំពោះមន្ត្រីកេងប្រវ័ញ្ញទ្រព្យសម្បត្តិរដ្ឋផង ស្របតាមអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា យោងតាមឯកសារដែលជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយព័ត៌មាន ដឹងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។




















Powered by Blogger.