អំនួតពិភពគុណក្រោមប្រព័ន្ធបច្ចេកវិទ្យាឆ្នាំ 2023 យោងតាមសម្ដីលោកផែងវណ្ណៈ រិះគន់អ្នកសារព័ត៌មាន...

យោងតាមវីដេអូ របស់លោកផែងវណ្ណៈ អ្នកសារព័ត៌មានជើងចាស់ ដែលគាត់កំពុងតែបញ្ចេញ មតិ ជិះឡាន ស៊េរីទំនើបមួយគ្រឿង ៣០ម៉ឺនដុល្លារ  ពិតជាមិនធម្មតា សំណួរសួរថាតើលោកផៃវណ្ណៈរកស៊ីអី? 

ច្បាប់សំបើកល្បែងពាណិជ្ជឆ្នោតឡូតូតើក្នុងមួយថ្ងៃច្បាប់អនុញ្ញាតឲ្យចេញប៉ុន្មានដង?  សូមលោកផែងវណ្ណៈអ្នកសារព័ត៌មានជើងចាស់ជួយបកស្រាយឲ្យអង្គភាពអ្នកសារព័ត៌មានយើងបានយល់ដឹងឲ្យកាន់តែច្បាស់បន្តទៅទៀត។

ចៅលោកផែងវណ្ណៈអាយុទើបតែ 4 ឆ្នាំអាចសរសេរព័ត៌មានបានយ៉ាងល្អ ឥតខ្ចោះ ល្អជាងបងប្អូនសារព័ត៌មានដែលមានបទពិសោធន៍ 30 ទៅ40 ឆ្នាំទៅទៀត នេះបើយោងតាមសម្ដីលោកផៃវណ្ណៈបាននិយាយនៅក្នុង វីដេអូ ដូចពាក្យចាស់លោកពោលថា យុទ្ធសាស្ត្រស្វាស៊ីបាយឆ្អែតលាបមាត់ពពែ ឆ្នាំងមិនក្តៅ ៗគ្រប

 អំនួតពិភពគុណទាក់ទិនទៅនឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន   ជាការពិតឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នីតិកាទី ៧  ឯកឧត្តមពិតជាមិននៅស្ងៀមឡើយចំពោះហេតុការណ៍ដែលកាស៊ីណូថប ដាយអីម៉ីន បានបង្ហោះក្រដាសសមួយសន្លឹកចោទប្រកាន់មកលើអង្គភាពអ្នកសារព័ត៌មានចំនួន ៧០០អង្គភាពទៅ ៩០០ អង្គភាព ថាទៅសុំលុយសុំថ្លៃសាំងតើរឿងនេះពិតដែរឬយ៉ាងណា សូមអ្នកគ្រប់គ្រងកាស៊ីណូ បញ្ជាក់ជាសាធារណៈផង។

តើហេតុអ្វីបានជាកាស៊ីណូត្រូវឲ្យលុយមកលើអង្គភាព អ្នកសារព័ត៌មានទៅវិញ បើកាស៊ីណូនោះមានច្បាប់ត្រឹមត្រូវ តើវាំងននខ្មៅនៅពីក្រោយកាស៊ីណូគឺជាអ្វីឬមួយកាស៊ីណូធ្វើអ្វីល្មើសច្បាប់  ។

ការមើលងាយប្រមាថមកលើបងប្អូនអ្នកសារព័ត៌មាន  គឺជាពាក្យដែលយើងខ្ញុំមិនអាចទទួលយកបាន អង្គភាពយើងខ្ញុំសូមឱ្យលោកផែងវណ្ណៈមេត្តាកែសម្រួលពាក្យពេចន៍ឡើងវិញ ដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀត។ 

ហើយក៏សូមបញ្ជាក់ផងដែរថាកាស៊ីណូដែលបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងគឺជារឿងខុសច្បាប់  ហើយអង្គភាពយើងនៅតែផ្សព្វផ្សាយបន្ត  យោងតាមប្រកាសលេខ ០០៣/២០២៣ អគលក សជណ

ចុះថ្ងៃទី ១៥  ខែកញ្ញាឆ្នាំ ២០២៣ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកផេះវណ្ណៈមេត្តាជ្រាប  ជាព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចប់ឆ្លុះបញ្ចាំងចូលរួមរិះគន់ក្នុងនៃស្ថាបនា ហើយក៏មិនមែនជាតុលាការកាត់ក្តី  ក្នុងនាមជាអ្នកសារព័ត៌មាន  គួរសិក្សាស្វែងយល់ខ្លួនឯងឱ្យបានច្រើន មុននឹងរិះគន់អ្នកដទៃ  សូមអរគុណ។



Powered by Blogger.