ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2023 នៅភូមិក្បាលស្ពានបង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ



ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2023 នៅភូមិក្បាលស្ពានបង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ក្រុមម៉ូតូកង់បី កំពុងប្រើអំពើហិង្សាមកលើក្រុមអ្នកសារព័ត៌មានតើសមត្ថកិច្ចអធិការក្រុងប៉ោយប៉ែត ចាត់ប្រធានការយ៉ាងណាវិញ

នេះគឺជារឿងដែលមិនគួរឲ្យកើត មានឡើង តើវាំងននខ្មៅ របស់ក្រុមម៉ូតូកង់បីគឺជានរណាបានជាក្រុមនេះហ៊ានប្រើពាក្យសម្ដីបានជាហ៊ានប្រើពាក្យសម្ដីយ៉ាងក៏ខ្លួនបែបនេះ  

វិជ្ជាជីវៈអ្នកសារព័ត៌មានតែកំពុងតែចុះបំពេញបេសកកម្ម ក្នុងការយកព័ត៌មាន គឺស្របទៅនឹងលក្ខន្តិកៈរបស់ក្រសួងព័ត៌មាន។

ដោយឡែកតាមវីដេអូដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបានពីក្រុមការងារដែលបានប្រមាញ់រូបភាពនៅក្នុងចំណុចទីតាំងខាងលើដែលបានរៀបរាប់បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមម៉ូតូកង់បី ក្រុងប៉ោយប៉ែតកំពុងតែរំលោភសិទ្ធិសារព័ត៌មានហើយ។

អង្គភាពអ្នកសារព័ត៌មានសូមស្នើសុំទៅអភិបាលក្រុងប៉ោយប៉ែតនិងលោកអធិការក្រុងប៉ោយប៉ែតមេត្តាជ្រាបនិងសូមឲ្យចាត់ប្រធានការចំពោះ ឲ្យបានទាន់ពេលវេលា។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមែនជាតុលាការកាត់ក្តីយកចាញ់ឈ្នះនោះឡើយអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។




Powered by Blogger.