លោក​ឧត្តមសេនីយ៍ ត្រី ចាន់ សុឃឿន ត្រូវ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ចោទប្រកាន់ថា បាន​លួច​ជួល​ប្រជាពលរដ្ឋ ឲ្យ​យក​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ទៅ​ភ្ជួរ​ដី​របស់​លោក

 ​នៅ​ថ្ងៃ​ទី 9 ខែ​កញ្ញា​ឆ្នាំ 2023 ក្រុម​អ្នកសារព័ត៌មាន​បាន​ទទួល​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង

ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ចុះទៅ​ផ្តិត​យក​រូបភាព​សកម្មភាព​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព​ភ្ជួរ​ដី​នៅ​ចំណុច​ទួលរ​មនា ក្នុង​ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។ បើតាម​សម្ដី​របស់​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​យក​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ទៅ​ភ្ជួរ​ដី​នៅក្នុង​ចំណុច​ទួលរ​មនា​ក្នុង​ឃុំ​សាន​គរ​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​ហើយ​ក៏​បាន​ឃើញ​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ពិតប្រាកដ​មែន​ការធ្វើសកម្មភាព​ភ្ជួរ​ដី​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​នេះ​ត្រូវ​លោក​ឧត្តមសេនីយ៍ឯ​កទៀវ​ប៊ុនខេង​ចោទប្រកាន់​ទៅ​លោកឧ​ត្ត​ម​សេ​នីត្រី​ថា​បាន​លួច​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​របស់​លោក ។​

​អង្គភាព​សារព័ត៌មាន​យើង​ក៏​បាន​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន លោក​ក៏​បាន​ឆ្លើយ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ដី​នេះ​ត្រូវ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​យល់ព្រម​ប្រគល់​ឱ្យទៅ​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន​ហើយ ។ នេះ​ជា​សម្ដី​របស់​លោក​ឧត្តមសេនីយ៍ត្រី​បានឆ្លើ​យ​បំភ្លឺ​តាម​ទូរសព្ទ​ប្រាប់​អ្នកសារព័ត៌មាន​យើង​នៅ​ថ្ងៃ​ទី 9 ខែ​កញ្ញា ឆ្នាំ 2023 ។ ក៏ប៉ុន្តែ​ការបញ្ជាក់​របស់​លោក​ឧត្តមសេនី​យ៍​ឯក ទៀ​វ ប៊ុន​ខេង បាន​ឆ្លើយ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា រូប​លោក​ពុំ​បាន​ឲ្យ​ដី​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន នោះទេ ។



 បើសិនជា​ការព្រមព្រៀង​របស់​លោក​ពិតប្រាកដ​មែន​នោះ លោក​នឹង​ធ្វើលិខិត​លាយលក្ខណ៍​ជា​អក្ស​រហើយ ។ ហើយ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង​ក៏​បាន​បន្ថែមទៀតថា បើសិនជា​លោក​ឲ្យ​ពិតប្រាកដ​មែន លោក​នឹង​ធ្វើលិខិត​ប្រគល់ឲ្យ​ត្រឹមត្រូវ​តាមច្បាប់ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​របស់​លោក​នេះ លោក​បាន​ធ្វើ​ការហាមឃាត់​ម្ដង​រួចមកហើយ ក៏​ប៉ុន្តែ​នៅ​ថ្ងៃទី 9 ខែ​កញ្ញា​ឆ្នាំ 2023 នេះ សកម្មភាព​ត្រាក់ទ័រ​ភ្ជួរ​ដី​នៅលើ​ដី​របស់​លោក​នៅតែ​មាន​បន្តទៀត ។ ហេតុនេះហើយ​បាន​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ស្នើ​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​បាន​ជ្រាប ។​

ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​សាន​គរ​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ដី​នេះ​ជា​ដី​របស់​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ពិតប្រាកដ​មែន ហើយ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​2007 អតីត​អភិបាលខេត្ត​ឯកឧត្តម ណា​ម ទុំ ជា​អភិបាល​ខេត្ត​កំពង់ធំ​ចាស់ លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង​បាន​អាស្រ័យ​ផល លើ​ដី​នេះ ។ បើតាម​សម្ដី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​ធ្វើ​អាងទឹក​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ផងដែរ ៕


Powered by Blogger.